Header Ads

រឿងពិតត្រូវលាតត្រដាងហើយ!!! មូលហេតុដែលបុរសម្នាក់នេះហ៊ានប្រថុយគ្រោះថ្នាក់រហូតដល់ស្លាប់បែបនេះ គឺដើម្បីយកលុយទៅព្យាបាលម្តាយ និងមង្គលការ (មានវីដេអូ)

ពិតជាមានការស្លុតចិត្តជាខ្លាំងចំពោះអ្នកចូលចិត្តមើលវីដេអូរបស់លោក Wu Yongning នោះ ព្រោះលោកត្រូវបានគេស្គាល់ថាគឺជាបុគ្គលដែលចូលចិត្តថតនៅលើទីកន្លែងខ្ពស់ៗ ដោយមិនមានការភិតភ័យអ្វីសោះ ហើយមួយវិញទៀតគឺរូបលោកម្នាក់នេះបើទោះបីឡើងដល់អគារកំពស់ណាក៏ដោយ ក៏គាត់មិនបានពាក់ខ្សែអ្វីការពារខ្លួននោះទេ។


ស្រាប់តែ១ខែមុននេះនាថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៧ លោកបានជួបរឿងស៊យដែលរូបលោកបានភ្លាត់ស្លៀតធ្លាក់ពីលើអគារដែលមានកំពស់ដល់ទៅ៦២ជាន់ ក្នុងទីក្រុង ឆាងសា ប្រទេសចិន ស្លាប់ភ្លាមៗតែម្តង។


លោក Wu Yongning គាត់មានអាយុទើបតែ២៦ឆ្នាំទេ ហើយចំពោះការស្លាប់របស់លោកសឹងតែគ្មាននរណាដឹងឡើយ ទើបតែមានការភ្ញាក់ផ្អើលក្នុងខែធ្នូ ឆ្នាំ២០១៧ នេះ គឺដោយសារតែសង្សារបស់លោកទើបទំលាយប្រាប់ថានេះគឺជាការពិតមែន។


គួរបញ្ជាក់ឡើងវិញផងដែរថា លោក Yongning ត្រូវបានគេដឹងថាបានបង្ហោះវីដេអូដ៏អស្ចារ្យរបស់ខ្លួនគាត់ផ្ទាល់នៅលើកំពូលអគារខ្ពស់ ៗ ដោយគ្មានការប្រើប្រាស់ឧបករណ៍សុវត្ថិភាពអ្វីឡើយ ហើយរូបលោកបានបង្ហោះវីដេអូទាំងអស់នេះចូលទៅក្នុងបណ្តាញសង្គមមួយឈ្មោះថា Weibo​ ហើយក៏ធ្វើការប្រកួតប្រជែងផងដែរដើម្បីទទួលបានប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់។


ក្នុងនោះផងដែរមូលហេតុដែលលោកហ៊ានប្រថុយដូចនេះក៏ព្រោះតែលុយ ហើយលុយនោះគឺលោកមិនបានយកទៅចាយវាយផ្តេសផ្តាសឡើយគឺដើម្បីយកទៅរៀបការ និងព្យាបាលជំងឺម្តាយដែលដេកឈឺដោយសារមានរបួស មិនអាចធ្វើការងារអ្វីកើតទៅវិញទេ។ នៅពេលដែលមានមនុស្សជាច្រើនបានដឹងរឿងពិតនេះហើយ រឹតតែធ្វើឲ្យពួកគេទាំងនោះរំជួលចិត្តជាខ្លាំង ដោយអ្នកខ្លះបានសម្តែងនូវអារម្មណ៍ចេញមកក្តុកក្តួលជាខ្លាំង ព្រមទាំងមានអ្នកខ្លះស្រក់ទឹកភ្នែកទៀតផង។


ក្នុងនោះផងដែរក្រុមគ្រួសាររបស់លោកបានបញ្ជាក់ទៀតថា លុយដែលគេនឹងទទួលបានពីការឈ្នះការប្រកួតប្រជែងមួយដែលមានឈ្មោះថា rooftopping នេះគឺប្រហែលជា ១៥០០០ ដុល្លារ៕





























ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។

No comments