Header Ads

លោក យុត្ថារ៉ា ឆានី បង្ហោះសារដ៏ក្រៀមក្រំមួយ ដោយមិនគួរណាកូនស្រីរបស់ខ្លួនកើតជំងឺមួយនេះសោះ បើទោះលោកខំការពារហើយក៏ដោយ

លោក យុត្ថារ៉ា ឆានី ប្រហែលជាមានមនុស្សជាច្រើនបានស្គាល់រួចមកហើយ លោកគឺជាតារាសម្តែងជើងចាស់ម្នាក់ ហើយក៏ជាអតីតស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែរ ដោយពួកគេបានចែកផ្លូវគ្នាអស់រយៈពេលជាយូរណាស់មកហើយ។


បន្ទាប់ពីការចែកផ្លូវគ្នាមក លោក យុត្ថារ៉ា ឆានី ក៏បានរកឃើញគូអនាគតថ្មី ព្រមទាំងបានរៀបការ និងរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខ និងសុភមង្គលផងដែរ។ ជាក់ស្តែង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ តារាប្រុសរូបនេះ តែងបង្ហោះរូបភាព នៅក្នុងផ្ទះ ក៏ដូចជាក្រៅផ្ទះរបស់លោក។ ក្នុងនោះដែរ ឃើញថាផ្ទះរបស់លោកពិតជាធំ ជាមួយនឹងគ្រឿងសង្ហារឹមយ៉ាងប្រណីត និងការរៀបចំ យ៉ាងស្រស់ស្អាត គួរឲ្យចង់រស់នៅមែនទែន។ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះលោកក៏មានគំរោងអភិវឌ្ឍន៏ដីឡូតិលំនៅដ្ឋាន (CTLV ) សម្រាប់លក់ផងដែរ។ 


ចំណែកឯកាលពីម្សិលមិញនេះវិញ លោកបានបង្ហោះសារដ៏ក្រៀមក្រំមួយដែលមិនគួរកើតឡើងចំពោះកូនរបស់គាត់ទាល់តែសោះ បើទោះបីជាគាត់ព្យាយាមការពារក៏ដោយ នោះគឺកូនស្រីរបស់គាត់កើតជំងឺគ្រុនឈាម។ ក្នុងនោះផងដែរលោកបានសរសេរសារមួយក្នុងហ្វេសប៊ុករបស់លោកថា៖
"បុរាណនិយាយថា៖ 
៚ កុំចាំក្របីស៊ីស្រូវហើយសឹមស្រាស់របងនោះ 
៚ចំណែកខ្ញុំបានដាក់សំណាញ់ការពារមូសហើយ បែរជាត្រូវមូសខាំកូនស្រីទីពីរខ្ញុំរហូតដល់គ្រុនឈាម ! ឥឡូវចូល គន្ធបុប្ផាហើយ ! 😲😲😇😇😇😩😩😩 ។"































No comments