Header Ads

ច្បាស់១០០ភាគរយហើយ!!! កញ្ញា វីរៈ និច្ច បានចេញមកបញ្ជាក់ការពិត ដែលមានគេសង្ស័យនាងបង្កាត់ភ្លើងស្នេហ៍ជាមួយនាយ ចឺម

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីឃើញមិត្តក្នុងហ្វេសប៊ុកបុគ្គលម្នាក់បាន comment ជារូបភាពមួយសន្លឹក របស់ កញ្ញា វីរៈ និច្ច និង នាយ ចឺម ដែលពួកគាត់កំពុងថត MV មួយ។ ហើយមូលហេតុដែលបានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងនោះគឺខាងតួចស្រី ត្រូវបានក្រុមផលិតករ តម្រូវឲ្យនាងដោះស្បែកជើងតែម្តង ដោយសារតែកំពស់របស់នាងខ្ពស់ជាងតួប្រុស ប្រសិនបើនាងពាក់ស្បែកជើងបន្ថែមទៀតនោះ។


គួររំលឹកឡើងវិញផងដែរថា កន្លងមកក៏ធ្លាប់មានពាក្យលេចលឺផងដែរ កាលដែលនាងសម្តែងជាមួយពូរបស់នាង គឺ ខាត់ ជេម ក៏ខាងផលិករតម្រូវឲ្យនាងដោះស្បែកជើងដូចគ្នាផងដែរ ព្រមជាមួយលោក ខាត់ ជេម ឋិតនៅទីដែលខ្ពស់ជាងនាងថែមទៀតផង។ សរុបជារួមគឺមានន័យថា តារាចម្រៀងស្រីម្នាក់នេះ ពិតជាមានការលំបាកខ្លាំងណាស់ រាល់ពេលដែលនាងបានសម្តែងជាមួយតួផ្សេងៗដែលមានកំពស់ទាបជាងនាងនោះ។


ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងគួរឲ្យភ្ញាក់ផ្អើល និងសង្ស័យទៀតហើយដោយគេឃើញតារាពន្លក​ថ្មី​វ័យ​ក្មេង​របស់​ផលិតកម្ម​ សាន់ដេ វីរៈ និច្ច និង​នាយ​ចឺម ត្រូវ​បាន​ប្រិយមិត្ត​ដាក់​ការ​​សង្ស័យ​ថា​ អ្នក​ទាំង​២​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​គ្នា ត្បិត​មាន​សកម្មភាព​ស្និទ្ធស្នាល​លើស​ពី​សម្ដែង​ធ្លាយ​ចេញ​តាម​បណ្ដាញ​សង្គម​ជា​ញឹកញយ។ ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ អ្នក​ទាំង​២​បាន​​បង្ហោះ​រូប​​ពាក់​នាឡិកា​​ដូច​គ្នា ពោល​គឺ​ម៉ូដ​គូ​ស្នេហ៍ ដែល​ជា​សញ្ញា​នាំ​ឲ្យ​អ្នក​គាំទ្រ​គិត​កាន់​តែ​ជ្រៅ​លើ​ទំនាក់ទំនង​របស់​ពួកគេ។​


ដើម្បីជម្រះ​មន្ទិល​ កញ្ញា វីរៈ និច្ច ក៏បានបញ្ជាក់ប្រាប់ព័ត៌មានក្នុងស្រុកមួយថា៖ “ចៃដន្យ​ទេ​បង នាឡិកា​នេះ​ជាកាដូដែលគេជូន​ខ្ញុំទេ ហើយ​ថ្ងៃ​ដែលខ្ញុំទៅ​ច្រៀង​​នៅ​បុណ្យ​ទន្លេ ក៏​ឃើញ​ ចឺម​ ពាក់​នាឡិកា​នេះ​ដូច​គ្នាដែរ​ ពេលនោះ ចឺម​ក៏​យក​មក​​ថត ហើយ​មិន​ដឹង​ម៉េច​ទើប​គេ​បង្ហោះ" ហើយនាងក៏បានសើច នូវរឿងដែលគេយល់ច្រឡំនេះ៕















































No comments