Header Ads

ឧកញ៉ា ម៉ុង ឫទ្ធី បានធ្វើឲ្យក្មេងៗ និងអ្នកភូមិ រំភើបស្ទើរស្រក់ទឹកភ្នែកទៀតហើយ ដោយមានកាដូពិសេសជូនក្នុងពេលឆាប់ៗនេះ (មានវីដេអូ)

កន្លងមកនេះគេធ្លាប់ឃើញ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី តែងតែមានការប្រឡូកក្នុងវិស័យកសិកម្ម ការងារសង្គម ហើយកាលពីពេលថ្មីៗនេះលោកក៏ចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យផងដែរ ដែលនឹងសាងសង់លំនៅឋានលំដាប់មធ្យមក្នុងតម្លៃសមរម្យមួយ នៅ​លើ​ផ្ទៃ​ដី​១.២០០ម៉ែត្រ​ការ​រ៉េ​សម្រាប់​ផ្ទះ​មួយ​ខ្នងៗ។


ចំណែកកាលពីម្សិលមិញនេះផងដែរ គេឃើញលោកបានបង្ហោះរូបភាពជាច្រើនសន្លឺក ទាក់ទងសាលាមត្តេយ្យមួយខ្នង ដែលជិតសាងសង់រួចទៅហើយ ជាមួយទេសភាពដ៏ស្រស់ស្អាត ទីធ្លាសាលាធំទូលាយ ប្រកបដោយស្រស់អាកាសបរិសុទ្ធថែមទៀតផង ដែលបានធ្វើឲ្យក្មេងៗនៅទីនោះមានក្តីរំភើបជាខ្លាំង ព្រោះពួកគេនឹងបានចូលរៀននៅសាលាមួយនេះក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ក្នុងនោះផងដែរ ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានសរសេរសារបញ្ជាក់បន្ថែមទៀតថា៖


"វេលាម៉ោង​២រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​២២​ ខែ​មិនា​ ឆ្នាំ​២០១៨​ ក្នុង​ដំណើរ​មកពិនិត្យ​ និង​ជម្រុញ​ការងារ​សាងសង់​សាលា​មត្តេយ្យ​មួយខ្នង​ ក្នុង​ភូមិ​ឫទ្ធី​៥​ ឃុំកែវផុស​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ចៅៗ​គ្រាន់តែ​ឃើញ​ឡាន​តាម៉ុង​រត់​តាម​មកអោយ​ប្រសាច​ នេះចេះមានយក​ស្ករគ្រាប់មកតាម​បើអត់​មាន​វិញ​វីវរ​ធំហើយ​ ។"៕

























No comments