Header Ads

ពិតជាស្អាតណាស់!!! បន្ទប់ស្នាក់នៅបន្ទាប់ពីសម្រាលកូន របស់ភរិយា លោក ជា វណ្ណារិទ្ធ ពិតជាឡូយមែន រីឯតម្លៃក៏មិនធម្មតាដែរ

លោក ជា វណ្ណារិទ្ធ គឺជាពិធីករដ៏ឆ្នើមមួយរូប ហើយក៏ជាស្វាមីដ៏ល្អម្នាក់ដែរ ដែលមហាជនទូទៅតែងតែឃើញលោកមានការយកចិត្ត ថែទាំ ភរិយារបស់លោកជាខ្លាំង បើទោះបីលោកមានការរវល់ក្នុងការងារក៏ដោយ រហូតបានធ្វើឲ្យមហាជនទូទៅរហូតលាន់មាត់និយាយថា៖ "ខ្ញុំឃេីញគ្រួសារបងមានសុភមង្គល និងពោរពេញទៅដោយភាពកក់ក្តៅណាស់​ សូមបងរក្សារសុភមង្គលនេះជារៀងរហូតតទៅ​ សូមជូនពរបងទាំងពីរជួបតែសុភមង្គលបែបនេះជារៀងរហូត​"។


មូលហេតុដែលបានធ្វើឲ្យគេសរសេរសារខាងលើនេះដោយសារលោកបានបង្ហោះរូបជាច្រើនសន្លឹកកាលពីម្សិលមិញ ព្រោះលោកបានស្វែងរកសម្ភពរួចទៅហើយ សម្រាប់ភរិយារបស់លោកដែលនឹងសម្រាលកូនក្នុងពេលឆាប់ៗនេះ ដោយលោកបានជ្រើសរើស មន្ទីរពហុព្យាបាល ចិត្រា និងសម្ភព ហ្ស៊ូលី (Chetra Polyclinic & Julie Maternity)។


ក្នុងនោះផងដែរ បើយើងក្រឡេកមើលស្ថានភាពក្នុងបន្ទប់គេង បន្ទាប់ពីសម្រាលហើយនោះពិតជាស្អាតគួរឲ្យកក់សំគាល់ខ្លាំងណាស់ ព្រោះមើលទៅដូចជាយើងកំពុងតែស្នាក់នៅក្នុងសណ្ឋាគារលំដាប់ថ្លៃៗអញ្ចឹង។ ក្នុងនោះផងដែរបើតាមរយៈការ comment របស់លោក វណ្ណារិទ្ធ ទៅកាន់មិត្តដែលបានសួរគឺ តម្លៃបន្ទប់ VIP I នេះមានតម្លៃ ២៦៨០ ដុល្លារ ដែលអាចស្នាក់នៅរហូតដល់ទៅ៧ថ្ងៃ៕




























No comments