Header Ads

ដូចអីក៏ដូចយ៉ាងនេះ!!! ពិតជាកម្រឃើញបងប្អូនភ្លោះទាំងពីរនាក់នេះណាស់ គឺ កញ្ញា ឈិត សុវណ្ណបញ្ញា និង ឈិត សុវណ្ណនុកា

កញ្ញា ឈិត​ សុវណ្ណបញ្ញា គឺជាតារាច្រៀងដែលកំពុងតែល្បីមួយរូបប្រចាំផលិតកម្មថោន (Town Production) ដោយទទួលបានប្រជាប្រិយភាពជាខ្លាំងជាមួយទឹកដមសំនៀងបែបស្រទន់ ដែលមើលទៅសមទៅនឹងរូបរាងរបស់គាត់តែម្តង។ កន្លងទៅនេះប្រហែលជាមានមនុស្សជាច្រើនបានជ្រាបរួចមកហើយមើលទៅ ថាគាត់មានប្អូនស្រីម្នាក់ទៀតគឺជាកូនភ្លោះជាមួយគាត់តែម្តង ដោយប្អូនស្រីរបស់ កញ្ញា ឈិត សុវណ្ណបញ្ញា មានឈ្មោះថា ឈិត សុវណ្ណនុកា ព្រមទាំងមានមុខមាត់ដូចគ្នាសឹងតែ១០០ភាគរយតែម្តង។


ក្នុងនោះផងដែរ កាលពីម្សិលមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលបងប្អូនភ្លោះទាំងពីរនាក់នេះមានការស្លៀកពាក់បែបប្រពៃណីខ្មែរ ទៅចូលរួមក្នុងពិធីសូត្រមន្ដមង្គលការប្អូនស្រីខ្លួន ព្រមជាមួយការតុបតែងខ្លួនក៏ប្រហាក់ប្រហែលគ្នាថែមទៀតផង ហើយពិតជាស្រស់ស្អាតដូចគ្នាតែម្តង។ ក្រោយពេលដែលបានឃើញរូបទំាំងពីរនាក់ហើយ បានធ្វើឲ្យមហាជនមួយចំនួនបាននិយាយថា បើមិនបានប្រាប់ទេ ពេលថតតែឯងស្មានថាជាកញ្ញា ឈិត សុវណ្ណបញ្ញា បាត់ទៅហើយ ព្រោះមើលទៅពិតជាដូចគ្នាខ្លាំងណាស់៕




























No comments