រឿងពិតកាលពី១១ឆ្នាំមុន ត្រូវបានលោក ចៅខ្មែរ យកមកលាតត្រដាងគ្មានសល់ រវាងលោក និង សុភ័ក្រ កុសុម៉ា
ពិធីការិនី សុភ័ក្រ កុសុម៉ា ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ ជាមួយនឹងសម្តីបែបកំប្លែងៗ របស់នាង។ ជារឿយៗ គេតែងឃើញតារាស្រីរូបនេះ លេចមុខ ទៅតាមកម្មវិធី និងព្រឹត្តិការណ៍ធំៗជានិច្ច ដែលភាគច្រើន ម្ចាស់កម្មវិធី មិនដែលភ្លេចអញ្ជើញនាងនោះទេ ហើយវាស្ទើរតែគ្មានពេលសម្រាកទៅហើយសម្រាប់រូបនាង។
"11ឆ្នាំ មិត្តភាពដ៏អស្ចារ្យ មួយដែរខ្ញុំសឹងតែមិនជឿ។ កុសុម៉ា ជាមិត្តភក្ក័ដ៏ល្អមួយរបស់ខ្ញុំដែរមានកម្រងអនុសាវរីន៍ តាំងពីនាងនៅជាតារាសម្រៀងនៅផលិតកម្ម នាគមាស និងឆ្លងដែន កាលពី11ឆ្នាំមុន ដែរយើងជាអតីតសិស្សអនុវិទ្យាល័យ ឬស្សីកែវ។ អ្វីដែលខ្ញុំ ហ៊ាននិយាយថានាងមិត្តល្អ ហើយជានាក់សិល្បះដែលខ្ញុំហ៊ាននិយាយថាល្អដាច់គេគឺ នាងមិនរឹក មិនរើសអើង មិនភ្លេចមិត្តភក្ក័ និងពិសេសដាក់ខ្លួនសាមាញ្ញ និងនិយាយលេងជាមួយមនុស្សគ្រប់ឋានៈ ដោយមិនបានយកឈ្មោះជាតារាមកឈរ និងមុខយើងឡើយ។ ខុសពីនាក់សិល្បះមួយចំនួនតូចដែរពេលល្បី តំលើងរឹក ធ្វើមិនស្គាល់មិត្តភក្ក័ចាស់ៗ សូម្បីតែស្នាមញញឹមពេលជួបមហាជនខាងក្រៅជាដើម។"
បើតាមប្រភពជិតស្និទ្ធ បានទម្លាយប្រាប់ឲ្យដឹងថា រាល់កម្មវិធី ដែលចង់ហៅ កុសុម៉ា មកធ្វើជា ពិធីការិនី និងច្រៀង នៅក្នុងតូច ឬធំ គឺនាងយក ៨០០ដុល្លារ។ ប៉ុន្តែបើតាមខេត្ត គឺនាងអាច ពិចារណា លើតម្លៃនេះបន្តិច អាចជាឡើងខ្លះ ព្រោះថា នាងត្រូវការចំណាយពេលច្រើន និងចាក់សាំងរថយន្ត។ ចំពោះតម្លៃខ្លួន របស់សុភ័ក្រ កុសុម៉ា អាចនិយាយបានថា ស្ថិតក្នុងតម្លៃមួយ បែបលំដាប់ ក្នុងចំណោមតារាល្បីៗ ដែលយកចាប់ពីខ្ទង់រយដុល្លារបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា តម្លៃនេះ ក៏សាកសម ជាមួយនឹង ទេពកោសល្យ និងកេរ្តិ៍ឈ្មោះរបស់នាងផងដែរ។
ចំណែកកាលពីពេលកន្លងទៅថ្មីៗនេះ ស្រាប់តែមានមិត្តភក្តិរបស់នាងម្នាក់ បានយករឿងពិតមួយកាលពី១១ឆ្នាំមុនមកប្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុក ឲ្យបានដឹងពីចរឹតពិតរបស់ ពិធីការិនីមួយនេះ ហើយបុរសជាមិត្តភក្តិនេះគឺលោកមានឈ្មោះថា គួច សុគន្ធរ័ត្ន (Sokunroth Kuch) ឈ្មោះហៅក្រៅរបស់លោក ចៅខ្មែរ ដោយលោកបានសរសេរសារមួយបញ្ជាក់ថា៖

Post a Comment