Header Ads

គួរឲ្យសរសើរមែន ដែលស្វាមីភរិយាមួយគូនេះចេះរកនឹកថត Pre-Wedding បែបនេះឃើញ (មានវីដេអូ)

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ គេឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ Nara Chhai ដោយគាត់បានបង្ហាញនូវអារម្មណ៍កោតសរសើរចំពោះគូស្វាមីភរិយាមួយគូដែលគាត់បានជ្រើសរើសការតុបតែងខ្លួនក្នុងការថត Pre-Wedding របស់ពួកគាត់ក្នុងលក្ខណៈសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ជាពិសេសនោះមានសម្លៀកបំពាក់ បែបល្ខោនខោលថែមទៀតផង ដែលបានធ្វើឲ្យមហាជនទូទៅមានការកោតសរសើរស្ទើរគ្រប់ៗគ្នា។ ក្នុងនោះផងដែរបងប្រុសម្នាក់នេះបានសរសេរសារបន្ថែមទៀថា៖


"ពិតជាគួរអោយកោតសរសើរស្វាមីភរិយាមួយគូរនេះណាស់!! ព្រោះតែពួកគាត់ចេះរកនឹកឃើញថត Pre-Wedding បែបលក្ខណៈខោលដែលជាសិល្បៈមួយស្ទើរតែបាត់ដោយសារប្រទេសជិតខាងទន្ទ្រាននិងដណ្ដើម។ ខ្ញុំគិតថានេះក៍អាចជាផ្នែកមួយក្នុងការជួយលើកស្ទួយក៍ដូចជាអភិរក្សដល់សិល្បៈវប្បធម៌និងប្រពៃណីរបស់ប្រទេសយើងផងដែរ។ មើលទៅគាត់មានអាជីពជាយោធាបំរើនិងការពារទឹកដីមិនអោយបរទេសឈ្លានពានទេតែថែមទាំងមានចិត្តស្រឡាញ់និងរក្សារសិល្បៈវប្បធម៌ទៀតពិតជាគួរអោយគោរពណាស់។"៕















No comments