Pages

Wednesday, February 28, 2018

ក្រសួង​វប្បធម៌​ចិន​លេងមែនទែនហើយ ចំពោះការជួល​ស្រីៗ​ស្លៀកពាក់​សិច​ស៊ី​ដើម្បី​សម្តែង​ក្នុង​ពិធី​បុណ្យសព​ (មានវីដេអូ)

​ក្រសួង​វប្បធម៌​ចិន​បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ថ្មី​មួយ​ប្រឆាំងនឹង​ទំនៀមទម្លាប់​នៃ​ការជួល​ស្រី​ស្លៀកពាក់​សិច​ស៊ី​ដើម្បី​សម្តែង​ក្នុង​ពិធី​បុណ្យសព​។​ ​យុទ្ធនាការ​នេះ​នឹង​ផ្តោតលើ​ខេត្ត​ហឺ​ណាន ខេត្ត​អាន​ហ៊ុយ ខេត្ត​ជាំ​ង​ស៊ូ និង ខេត្ត​ហឺ​ប៉ី កន្លែង​ដែល​ការជួល​ស្រី​សិច​ស៊ីម​ករាំ ឃើញ​កើតមាន​ញឹកញាប់​បំផុត​។ ក្រសួង​ក៏បាន​ផ្តល់នូវ​ខ្សែ​ទូរស័ព្ទ​ពិសេស​មួយ​ដែល​សាធារណជន​អាច​តេ​រាយការណ៍​អំពី “​អំពើ​ខុសឆ្គង​ក្នុង​ពិធី​បុណ្យសព​” ជា​ថ្នូរ​នឹង​ប្រាក់រង្វាន់​។​


​ស្រី​រាំ​សិច​ស៊ី​ទាំងនោះ​គឺ​ស្លៀកពាក់​ខោអាវ​ទ្រនាប់​សិច​ស៊ី ឬ ឈុត​ស្រើបស្រាល ដែល​គេ​ជួល​ឱ្យ​រាំ​ឬ​ច្រៀង​នៅ​ពិធី​បុណ្យសព នៅក្នុង​តំបន់​ជនបទ​មួយចំនួន​នៃ​ប្រទេស​ចិន​។​ ​ក្នុងករណី​ជាក់ស្តែង​ដែល​បាន​រាយការណ៍​ទៅ​មន្ត្រី ស្រី​រាំ​សិច​ស៊ី​ទាំង​នោះបាន​សម្តែង​នៅលើ​ឆាក នៅ​ពីមុខ​អេក្រង់​អេ​ឡិច​ត្រូ​និ​ច ដែល​បង្ហាញ​រូបថត​អ្នកស្លាប់ និង​សារលិខិត​មួយ​សរសេរថា “​យើង​សូម​ចូលរួម​រំ​លែ​ល​ទុក្ខ​យ៉ាង​ក្រៀមក្រំ​សម្រាប់​សាកសព​បុរស​នេះ​”​។​


​ក្រុមគ្រួសារ​សព​នានា​បាន​ជួល​អ្នក​សម្តែង​ទាំងនេះ​ដើម្បី​ទាក់ទាញ​មនុស្ស​ឱ្យមក​គោរព​អ្នកស្លាប់​។ រដ្ឋាភិបាល​ចិន​បានចាប់ផ្តើម​ធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​ទំនៀមទម្លាប់​នេះ​ដំបូងបង្អស់​គឺ​ក្នុង​ឆ្នាំ ២០១៥ ប៉ុន្តែ​ស្រី​រាំ​សិច​ស៊ី​នៅតែ​បន្ត​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យសព​នៅតាម​បណ្តា​ខេត្ត​នានា​។ បច្ចុប្បន្ន​ក្រសួង​វប្បធម៌​បាន​បន្ត​ការបង្ក្រាប​នេះ ដែល​ក្នុងនោះ​ប៉ូលិស​អាច​បំបែក​ពិធី​បុណ្យសព​បាន ដើម្បី​បញ្ចប់​ការសម្តែង​អាសអាភាស អាសគ្រាម និង ថោកទាប​នេះ​។​


​យោងតាម​កាសែត Global Times របស់​រដ្ឋ​បានឱ្យដឹងថា ប្រពៃណី​ផ្តល់ជូន​ការកម្សាន្ត​ដល់​អ្នក​កាន់ទុក្ខ​របស់​ចិន​បានចាប់ផ្តើម​តាំងពីដើម​រជ្ជកាល​ឈី​ង​។ ប៉ុន្តែ​ស្រី​រាំ​សិច​ស៊ី​ទើបតែ​ត្រូវបាន​បន្ថែម​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ប៉ុណ្ណោះ​៕

































ផ្ទុះទៀតហើយ!!! ពិតជាមិននឹកស្មានដល់ថា បទចម្រៀង របស់ នាង ប្រាក់គន្ធា មួយបទនេះមានអ្នកទស្សនាជាង ២លានដងសោះ (មានចម្រៀង)

ប្អូនស្រីម្នាក់ឈ្មោះ នាង ប្រាក់គន្ធា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយពេលនោះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយទឹកដមសំនៀងរបស់នាង ព្រមជាមួយការដាក់នូវមនោសញ្ចេតនាជាខ្លាំង ក្នុងបទចម្រៀងមួយដែលប្អូនស្រីម្នាក់នេះយកមកប្រឡងគឺបទ «ម៉ែ» ដែលបទចម្រៀងមួយនេះបានធ្វើឲ្យគណកម្មការ ឱក សុគន្ធកញ្ញា រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនថែមទៀតផង។


តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី នាង ប្រាក់គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។


ហើយស្រាប់តែពេលថ្មីៗនេះគឺរឹតតែមានការភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលបានដឹងថាបទចម្រៀងរបស់នាង មានការផ្ទុះឡើងសារជាថ្មីបន្ទាប់ពីបង្ហោះក្នុង Channel YouTube ផ្លូវការណ៍របស់ផលិតកម្មសាន់ដេ ដោយបទចម្រៀងមួយនេះមានចំណងជើងថា "បេះដូងចេះស្រវឹង" ហើយបទមួយនេះធ្វើការបង្ហោះតាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ តែនៅតែពិរោះ ព្រមទាំងមានអ្នកទស្សនាសឹងតែនឹកស្មានមិនដល់ ដែលមានចំនួនរហូតដល់ជាង ២លានដង គិតត្រឹមថ្ងៃនេះ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទមួយនេះពិរោះយ៉ាងណាដែលបានធ្វើឲ្យទស្សនាច្រើនបែបនេះនោះ សូមទស្សនាខាងក្រោមទាំងអស់គ្នា៕