Header Ads

ថៅកែចែក អាំងប៉ាវ ដល់បុគ្គលិកជាលុយដុល្លារអាមេរិក តែបែរជាមានរូបព្រះចៅអធិរាជចិនទៅវិញ ដល់ពេលដឹងការពិត វាអញ្ចឹងសោះ

មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយក្នុងប្រទេសចិនចំពោះការចែកអាំងប៉ាវជូនបុគ្គលិក ដំបូងឡើយបុគ្គលិកទាំងអស់ស្មានថាការចែកអាំងប៉ាវនេះក្លែងក្លាយ តែក្រោយមកទៀតទើបដឹងការពិតថាវាអញ្ចឹងសោះ។

ការផ្តល់អាំងប៉ាវគឺជាវប្បធម៌មួយក្នុងប្រទេសចិន ដែលការចែកនេះអាចធ្វើឡើងនៅក្នុងឱកាសពិសេស មួយចំនួនដូចជាចូលឆ្នាំចិនជាដើម ពីសំណាក់មនុស្សធំទៅកាន់ក្មេងៗ និងពីសំណាក់អគ្គនាយកក្រុមហ៊ុនទៅកាន់បុគ្គលិកជាដើម។ ហើយអ្វីដែលនៅក្នុងអាំងប៉ាវត្រូវបានគេ ដាក់លុយតិចឬច្រើនអាស្រ័យលើទឹកចិត្ត និងធនធានរបស់ម្ចាស់អាំងប៉ាវ។



មួយវិញទៀតដើម្បីឲ្យមានភាពកាន់តែទាក់ទាញ និងភ្ញាក់ផ្អើលនោះ ក្រុមហ៊ុនធំនៅក្នុងប្រទេសចិន បានចែកអាំងប៉ាវដល់បុគ្គលិកខ្លួនជាលុយដុល្លារអាមេរិក តែមានរូបព្រះចៅអធិរាជចិនទៅវិញ។ ការពិតទៅរូបព្រះចៅអធិរាជចិននោះអាចបកចេញបានយ៉ាងងាយស្រួល។



អ្នកដែលបានបើកអាំងប៉ាវមុនគេ ហើយកឃើញលុយដូចនេះមានការងើងធ្ងល់យ៉ាងខ្លាំង និងគិតថាវាជាលុយក្លែងក្លាយ។ ហើយពេលចែកនោះអ្នកខ្លះត្រូវបានគេសួរថា តើអ្នកត្រៀមខ្លួនរួចឬនៅដើម្បីចាញលុយដុល្លារមេរិក? ហើយពេលពួកគេឆ្លើយថា ត្រៀមខ្លួនរួចហើយ និងបើកអាំងប៉ាវទៅបែរជាឃើញលុយចម្លែកដូចនេះទៅវិញ ពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សកម្មភាពនេះត្រូវបានគេអនុវត្តនៅតាមបណ្តាក្រុមហ៊ុនធំជាច្រើនក្នុងប្រទេសចិន ដូចជាក្រុមហ៊ុន Lenovo, ZTE, Huawei, Haier និង​ Oppo ជាដើម៕





ប្រភព៖ http://shanghaiist.com

No comments