Header Ads

អ្នកស្រលាញ់ប្រាក់រៀល ពេលនេះបានដូចបំណងហើយ! ក្រសួង​ពាណិជ្ជកម្ម​​កំណត់ឲ្យ​​បិទ​ស្លាក​ថ្លៃ​ទំនិញ​​ជា​ប្រាក់​រៀល​ (សូមជួយស៊ែរនៅដំណឹងល្អនេះផង)

​ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្តី​សម្រច​សំខាន់ៗ​មួយចំនួន ស្តីពី ការបិទ​ស្លាក​ថ្លៃ​លើ​មុខទំនិញ និង​សេវាកម្ម​គ្រប់​ប្រភេទ ដែល​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ យោងតាម​សេចក្តីប្រកាស​នេះ ក្រសួង​បាន​កំណត់​ឲ្យ​អាជីវករ អ្នកផ្ដល់​សេវា​លក់ទំនិញ​នៅ​កម្ពុជា​ទាំងអស់ ត្រូវតែ​បិទ​ស្លាក​តម្លៃ​ជា​ប្រាក់រៀល គ្រប់​មុខ​ទំនិញ ដែល​បាន​ចរាចរណ៍​នៅលើ​ទីផ្សារ​។ ការកំណត់​របស់​ក្រសួង​ដូច្នេះ ដើម្បី​ពង្រឹង​ការប្រើប្រាស់​រូបិយវត្ថុ​ក្នុងស្រុក (​ប្រាក់រៀល​) និង​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​អ្នកប្រើប្រាស់​ទូទៅ​។​


​សេចក្តីប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ដែល​ចុះហត្ថលេខា​ដោយ​លោក​ប៉ាន សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បញ្ជាក់ទៀតថា ពាណិជ្ជករ អាជីវករ សេវាករ​ទាំងអស់ ដែល​កំពុង​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវតែ​បិទ​ស្លាក​តម្លៃ​លើ​គ្រប់​មុខ​ទំនិញ និង​សេវា​របស់​ខ្លួន ជា​ប្រាក់​រៀល​ជាដាច់ខាត​។ ក្នុងករណី​ពាណិជ្ជករ អាជីវក​ទាំងឡាយ​មិន​បាន​អនុវត្ត​តាម​សេចក្តីប្រកាស​នេះ នឹង​ត្រូវ​ទទួលខុសត្រូវ​តាមច្បាប់​ជា​ធរមាន​។​


​សេចក្តីប្រកាស​ដដែល​ឲ្យដឹង​ទៀតថា ក្នុងករណី​ទីតាំង​ពាណិជ្ជកម្ម អាជីវកម្ម និង​សេវាកម្ម​មិន​ជាប់ពន្ធ (Duty Free) ដែល​មាន​ការ​អនុញ្ញាត​ដោយ​រាជរដ្ឋាភិបាល ចាំបាច់​ត្រូវ​បិទ​ស្លាក​ថ្លៃ​ជា​រូបិយប័ណ្ណ​បរទេស ម្ចាស់​ទីតាំង​ពាណិជ្ជកម្ម អាជីវកម្ម​ទាំងនោះ ត្រូវ​មក​សុំ​ការអនុញ្ញាត​ពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត ដែល​មាន​ទីតាំង​អាជីវកម្ម សេវាកម្ម​ស្ថិតនៅ​។ លិខិត​អនុញ្ញាតិ​ឲ្យ​បិទ​ស្លាក​ថ្លៃ​រូបិយ​បណ្ណ​បរទេស មាន​សុពលភាព​រយៈពេល​១​ឆ្នាំ ហើយ​លិខិត​អនុញ្ញាតិ​ដែល​អស់​សុពលភាព ត្រូវ​សុំ​ការអនុញ្ញាតិ​សារ​ជា​ថ្មី​ពី មន្ទី​រពាណិជ្ជកម្ម​រាជធានី ​ខេត្ត​។


សេចក្តីប្រកាស​បាន​បញ្ជាក់​ដែរ​ថា ពាណិជ្ជករ អាជីវករ និង​សេវាករ ជា​ម្ចាស់​ហាង​លក់ទំនិញ​រួច​ពន្ធ (Duty Free shops) ដែល​សុំ​លិខិត​អនុ​សញ្ញតិ​បិទ​ស្លាក​ថ្លៃជា​រូបិយប័ណ្ណ​បរទេស ត្រូវមាន​កាតព្វកិច្ច​បង់​កម្រៃ​សេវា​សាធារណៈ​ជូន​រដ្ឋ​។ ទន្ទឹម​នឹង​នេះ ​ក្រសួង​ក៏បាន​សម្រេច ​ឲ្យនាយកដ្ឋាន​អភិវឌ្ឍន៍​វិស័យ​ឯកជន អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​មន្ទីរ​ពាណិជ្ជកម្ម​គ្រប់​រា​ជ​ធានី ខេត្ត សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច ចុះ​ត្រួលពិនិត្យ និង​ណែនាំ​អំពី​ការបិទ​ស្លាក​ថ្លៃ ជាប្រចាំ​រៀងរាល់ខែ​៕






No comments