Header Ads

អ្នកតា ៤កន្លែង​ស័ក្ដិសិទ្ធិ​បំផុត​នៅ​កម្ពុជា ចង់​ប៉ងប្រាថ្នាអ្វីបានដូចចិត្ត (មានវីដេអូ)

ពាក្យចាស់លោកតែងតែនិយាយថា អាគមផ្សំអាយូស កន្លែង​បន់ស្រន់​ទាំង ៥​នៅ​កម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ​ល្បី​តៗ​គ្នា​ថា ពូកែ​ស័ក្ដិ​សិទ្ធ​បំផុត ចង់បាន​អ្វី​ក៏បាន​ហ្នឹង​។ ដូច្នេះ​ចង់ដឹងថា កន្លែង​បន់ស្រន់​ទាំងនោះ នៅក្នុង​ខេត្ត​ណាខ្លះ​? ខាងក្រោម​នេះ​ជា​កន្លែង​បន់ស្រន់​ល្បីៗ​ទាំង ៤កន្លែង​៖


១. អ្នកតា​ក្រហម ក នៅ​ភ្នំ​សន្ទុក​បន់​ដើម្បី​ឱ្យគេ​សងលុយ​
​កូនបំណុល​ជំពាក់​រាប់​ឆ្នាំ​ស្ទើរ​មិន​សង គឺ​ម្ចាស់​លុយ​បាន​ទៅ​បន់ស្រន់ លោកតា​ក្រហម​ក នៅ​ភ្នំ​សន្ទុក​ស្ថិតនៅក្នុង​ខេត្តកំពង់ធំ បានសម្រេច​ស្ទើរ​គ្រប់គ្នា​។ ទន្ទឹមនឹងនេះ អ្នក​ប៉ង​ចូ​ចែចូវ​ស្ដីដណ្ដឹង​កូន​គេ ឬ ចង់ល​ក់ដី​ដាច់ សុទ្ធតែ​ទៅ​បន់ស្រន់​នៅទីនេះ​បាន​ដូច​សេចក្ដីប្រាថ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោកយាយ ម៉ៅ អ្នកថែរក្សា​កន្លែង​អ្នកតា​ក្រហម​ក លើ​ភ្នំ​សន្ទុក​។​




២. ​អណ្ដូងទឹក ៧​ពណ៌​ឬ​រូង​នាគ​ភ្នំ​គូលែន​បន់​ដើម្បី​បាន​ប្ដី​
​នំ​គូលែន​ស្ថិតនៅក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែល ២៥​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី​។ ភ្នំ​នេះ​មានឈ្មោះ​ដើម​ថា ម​ហិ​ន្ទ្រ​ប​ព៌​ត ជា​កន្លែង​ដែល​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែលជា​ពេលដែល​សម័យអង្គរ​កើតឡើង​។​


​នៅលើ​ភ្នំ​នេះដែរ មាន​កន្លែង​មួយ​ដែល​គេ​បានឱ្យ​ឈ្មោះថា​ជា​អណ្ដូង​៧​ពណ៌​ឬ​ហៅ​ម្យ៉ាង​ទៀតថា​រូង​នាគ ដែល​ល្បី​ថាស​ក្ដិ​សិទ្ធិ​ខ្លាំងណាស់ ពោលគឺ​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មិនដែល​រំលង​នោះទេ​។ អ្វីដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ បើតាម​អ្នក​នាំ​ភ្ញៀវ​ម្នាក់​នៅលើ​ភ្នំ​គូលែន បាន​ប្រាប់​ដូច្នេះ​ថា​បរទេស​ឱ្យតែ​មកដល់​កន្លែង​នេះ តែងតែមាន​ជំនឿ​បន់ស្រន់​សុំ​សេចក្ដីសុខ​ជានិច្ច ហើយ​នារីៗ​ខ្លះ​ក៏​ឆ្លៀត​សុំ​រក​គូស្រករ​ថែមទៀត​ផង ដោយមាន​ពាក្យ​តៗ​គ្នា​ថា​អាច​នឹង​បាន​ដូច​បំណង​ច្រើន​។​



៣. ​រូង​ពស់​ត្បាល់​នៅ​វត្ត​ត្រឡែងកែង​បន់​អ្វី​ក៏បាន​ដូច​បំណង​
​វត្ត​ត្រឡែងកែង ស្ថិតនៅក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ហើយ​ជា​កន្លែង​ចំ​កណ្ដាល​អតីត​រាជធានី​លង្វែក​ដែល​ត្រូវបាន​កសាងឡើង​នៅ ស​.​វ​. ទី ១៦​។ វត្ត​នេះ​មាន​វ័យ​ចំណាស់​ធ្លាប់មាន​ប្រវត្តិសាស្ត្រ​ដ៏​សែន​ជូរចត់​ក្នុងសម័យ​សង្គ្រាម​រវាង​កម្ពុជា​និង​សៀម ដោយ​កងទ័ព​សៀម​បាន​ប្រើ​គោលនយោបាយ​បាច​ប្រាក់​ឌួង ចូល​រនាំង​ព្រៃ​ឫស្សី​។​


​បច្ចុប្បន្ន​នៅក្នុង​វត្ត​នេះ ត្រូវបាន​ប្រជាជន​ដាំ​ដើម​ឫស្សី​ជាច្រើន​គុម្ព​ដើម្បី​រក្សា​ការចងចាំ​សម្រាប់​ដាស់តឿន​ដល់​កូនចៅ​ជំនាន់​ក្រោយ កុំឱ្យ​ភ្លេច​ពី​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ ក្នុង​វត្ត​នេះដែរ មាន​រូង​ស័ក្ដិសិទ្ធិ​មួយ ដែល​តាំងពីដើម​មក​គេ​ឱ្យ​ឈ្មោះថា រូង​ពស់​ត្បាល់​។ រូង​នេះ មាន​ប្រវែង​ចាប់ពី​វត្ត​ត្រឡែងកែង​នេះ រហូតដល់​ភ្នំ​បាសិត​ឯណោះ ដែល​មានរឿង​ប្រវត្តិសាស្ត្រ​តំណាល​ជាច្រើន​។​

៤.​ ទួល​បារាយណ៍​អណ្ដែត​បន់​ដើម្បី​ឡើង​ដំណែង​
​ទួល​បារាយណ៍​អណ្ដែត ឬ​ទួល​អស់លោក នៅ​ស្រុក​កំពង់លាវ ខេត្តព្រៃវែង ជា​កន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ ដែល​ល្បី​ថា​អ្នក​បន់ស្រន់​សុំ​ឡើង​តំណែង​តែង​សម្រេច​ដូច​បំណង ហើយ​អ្នកធំ​ភាគច្រើន​នាំគ្នា​ទៅ​លាបំណន់​វិញ ក្រោយពេល​ជោគជ័យ​តាម​សេចក្ដីប្រាថ្នា​។ ប្រជាជន​ជាច្រើន​មាន​ជំនឿ​លើ​ទួល​នេះ ដោយសារ​ពេល​បន់ស្រន់​សុំ​អ្វីមួយ តែង​សម្រេច​ដូច​បំណង ហើយ​អ្នក​ឈឺ​ថ្កាត់ ក៏បាន​ជា​វិញ ចំណែក​អ្នក​បន់ស្រន់​ឲ្យ​ឡើង​ស័ក្ដិ​(​តំណែង​)​ក៏បាន​ជោគជ័យ​៕


No comments