Header Ads

ពិតជាខ្លាំងមែន! លោកតាម្នាក់អាយុ៧០ឆ្នាំ ថតរឿងសិចវិញច្រើនជាងក្មេងអាយុ១៨ដាច់ម៉ង

លោកតាតួកុនសិចចាស់បំផុតលើពិភពលោក ថតកុនសិចមួយឆ្នាំជាង ៦០ រឿង លាតត្រដាងរបបអាហារដែលធ្វើឱ្យគាត់ខ្លាំងក្លាដូចកំលោះអាយុ ១៨។

លោកតា Shigeo Tokuda របស់​ប្រទេស​ជប៉ុន ដែល​គេ​ជឿថា ជាតា​រា​សិច​ចាស់​បំផុត​នៅលើ​លោក លាតត្រដាង​អា​ថ៍កំ​បាំង​អំពី​កម្លាំង​ដ៏​មហិមា ដែល​រក្សា​គាត់​ឱ្យនៅ​ថត​រឿង​បានយូរ ហើយ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​លាតត្រដាង​នោះ​។​


​Tokuda ចាប់ផ្ដើម​អាជីព​របស់គាត់​ក្នុង​វិស័យ​ភាពយន្ត​មនុស្សពេញវ័យ​នៅ​អាយុ ៧០ ឆ្នាំ នៅពេល​គាត់​ចាប់ផ្ដើម​សម្ដែង​ក្នុង​រឿង​ភាគ​មួយ​ចំណងជើង​ថា "Elderly" ក្នុង​ឆ្នាំ ២០០៤​។​ ​ឥឡូវ​គាត់​អាយុ ៨២ ឆ្នាំ​ហើយ គាត់​នៅតែ​បន្ត​ថត​រឿង​សិច និង​នៅតែ​បន្ត​ខ្លាំង​ដូចដើម​ជាមួយនឹង​របប​អាហារ​ចម្លែក​របស់គាត់​។​


​គាត់​បាន​ប្រាប់​ទៅ​វេ​ប​សាយ The Sun ថា "​មនុស្ស​ជានិច្ចកាល​សួរ​ខ្ញុំ​អំពី​ការប្រឹងប្រែង​របស់ខ្ញុំ ប៉ុន្ដែ​ខ្ញុំ​មិនបាន​ធ្វើ​អ្វី​ពិសេស​នោះទេ​។ ខ្ញុំ​បាន​ព្យាយាម​រស់នៅក្នុង​ជីវភាព​សមរម្យ​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​យើង​និយាយ​អំពី​វត្ថុ​ដែល​ធ្វើឱ្យ​អ្នកខ្លាំង ខ្ញុំ​បរិភោគ​ស៊ុត​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ចូលចិត្ត​បាយ​ដាក់​ស៊ុត​ឆៅ​"​។

​ដោយ​សម្ដែង​រឿង​ជាង ៦០ រឿង​រៀងរាល់ឆ្នាំ ការថត​ច្រើន​បែបនេះ​ចាប់តាំងពី​គាត់​បង្ហាញខ្លួន​ជា​លើកដំបូង​មកម្ល៉េះ​។ យោងតាម​របាយការណ៍​ដដែល​បានឱ្យដឹងថា គាត់​មាន​អារម្មណ៍​នៅតែ​ក្មេង​ជាមួយនឹង​អាជីព​របស់គាត់​។ ហើយ​លោកតា​រូបនេះ​ក៏​ធ្លាប់​ធ្វើជា​អ្នកបើក​ប្រាក់​ម្នាក់​នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិក​ផងដែរ​៕










ប្រភព៖ Khmer Read

No comments