ចេះតែមានម៉ង! បើករថយន្តកៀរម៉ូតូ ហើយប្រពន្ធចុះមកកាន់កាំភ្លើងគំរាមអ្នកជិះម៉ូតូ
មានប្តីប្រពន្ធ២នាក់បានបើករថយន្តមួយគ្រឿង ធ្វើដំណើរតាមផ្លូវ ក៏ស្រាប់តែមានបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងជ្រុលទៅកៀរ បណ្តាលឲ្យរងការខូចខាតតិចតួច តែពេលនោះខាងម៉ូតូបានចោទថា ខាងរថយន្តបានចុះពីលើរថយន្ត រួចហើយស្ត្រីជាប្រពន្ធបានកាន់កាំភ្លើងមកគំរាមរូបគាត់ ជាអ្នកបើកម៉ូតូ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ទុលមុខនឹងភោជនីដ្ឋាន បីប្រាំដើម ផ្លូវព្រះមុនីវង្ស សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា ៖ មុនពេលកើតហេតុ គេបានឃើញប្តីប្រពន្ធពីរនាក់ បានបើករថយន្តម៉ាកឡិចស៊ីស GX300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២AG-៥៥៤៥ បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BW-៩២៥២ បានធ្វើដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅស្របគ្នា តែអ្នកបើកម៉ូតូស្រវឹង រួចហើយបើកជែងរថយន្តខាងស្តាំ ក៏ជ្រុលទៅកៀររថយន្ត បណ្តាលឲ្យរថយន្តរងការខូចខាត ធ្លាក់កាងមុខចំហៀងខាងស្តាំបន្តិច ។
ម្យ៉ាងវិញទៀត បើប្រភពពីខាងរថយន្តវិញ បាននិយាយថា ៖ នៅពេលបង្កគ្រោះថ្នាក់រួចហើយ រូបគាត់ជាប្តីបានចុះពីលើរថយន្តទៅជួយលើក និងបម្រុងយកថ្នាំទៅជូតរបួសឲ្យជនរងគ្រោះ ចំណែកប្រពន្ធរបស់គាត់ បានកាន់កាបូបរបស់គាត់ទៅជាមួយ និងមិនបានគំរាមដកកាំភ្លើងនោះទេ ។
រីឯប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍វិញ បាននិយាយថា ៖ ពួកគាត់ពិតជាឃើញស្ត្រីជាប្រពន្ធខាងរថយន្ត បានចុះពីលើរថយន្ត រួចហើយបានកាន់កាំភ្លើងមកគំរាមខាងម៉ូតូពិតមែន ។
បន្ទាប់ពីបានកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ហើយបានឲ្យភាគីទាំងសងខាងសុំមិននិយាយរឿងអាវុធ ពីព្រោះសុទ្ធតែជាអ្នកធ្វើការដូចគ្នា ហើយឲ្យមកនិយាយរឿងចរាចរណ៍វិញម្តង ដោយខាងម៉ូតូទារសំណងថ្លៃព្យាបាលរបួស និងជួសជុលម៉ូតូ ចំនួន៥០ដុល្លារ តែខាងរថយន្តអត់ព្រម គឺសុំស្មើគ្នា ដោយសារតែការសម្របសម្រួលគ្នាអត់ត្រូវ អាងអំនួតរៀងខ្លួន រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ៕

ឯខាងម៉ូតូវិញ រងការខូចខាតតិចតួច ចំណែកមនុស្សរងរបួសរលាត់ដៃរលាត់ជើងស្រាល ។ ដោយឡែកប្រភពពីខាងម៉ូតូវិញ បានឲ្យដឹងថា ៖ ខាងរថយន្តជាអ្នកបើកមកកៀរម៉ូតូរបស់គាត់ ហើយភ្លាមនោះដែរ ស្ត្រីជាប្រពន្ធបានចុះពីលើរថយន្ត រួចហើយបានកាន់កាំភ្លើងខ្លី មិនស្គាល់ម៉ាក មកគំរាមរូបគាត់ជាអ្នកបើកម៉ូតូ ដោយបាននិយាយថា ឯងស្គាល់ប្តីអញអត់ ឃើញដូចនេះហើយ ទើបរូបគាត់ខឹងសម្បាកើតជាជម្លោះពាក្យសម្តីបន្តិចបន្តួច ។

Post a Comment