Header Ads

បេក្ខជន​ម្នាក់​ បញ្ឈរ​ឡានពេទ្យ​និង​គ្រូពេទ្យ​ពីរ​នាក់​ក្បែរ​ខ្លួន​ ​ខណៈ​ទើប​វះកាត់​យប់មិញ

ខេត្ត​កណ្ដាល​៖ យោង​តាម​ប្រភព​ហ្វេសប៊ុក​គ្រូបង្រៀន​ម្នាក់​ ដែល​ខេឃ្យូប​បាន​ស្គាល់​ថា ជា​គ្រូ​បង្រៀន​​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​បាន​បង្ហោះ​​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន ស្ដីពី​បេក្ខជន​ម្នាក់​ ប្រលង​នៅ​មណ្ឌល​វិទ្យាល័យ​ ហ៊ុន សែន តាខ្មៅ ខាង​ជើង មក​អង្គុយ​ប្រលង​នៅ​ទីធ្លា​មាន​ភាពសុខភាព​មួយ​កន្លែង​ក្នុង​បរិវេណ​មណ្ឌល​ប្រលង ដោយ​ដាក់​បញ្ឈរ​រថយន្ត​សង្គ្រោះ​បន្ទាន់ និង​គ្រូ​ពេទ្យ​ពីរ​នាក់ ដើម្បី​ចាំ​សង្គ្រោះ​បន្ទាន់ ខណៈ​ទើប​តែ​វះកាត់​ជំងឺ​យប់​មិញ។


គណនី​ហ្វេសប៊ុក ឈ្មោះ ហេង សំអ៊ន ​បាន​សរសេរ​ដូច្នេះ​ថា “បេក្ខនារី​ម្នាក់​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ​ខាង​ជើង មាន​ជំងឺ​រលាក​ខ្នែង​ពោះវៀន ​ដែល​ទើប​ទទួល​ការ​វះកាត់​យប់​មិញ ត្រូវ​បាន​គណ:មេប្រយោគ​អនុញ្ញាត​អោយ​ប្រឡង​នៅ​ទីធ្លា​ដែល​មាន​បរិយាកាស​ល្អ​ម្នាក់​ឯង​តាម​ការ​ស្នើសុំ​របស់​បេក្ខជន ដោយ​មាន​ឡានពេទ្យ និង​គ្រូពេទ្យ​២នាក់ នៅ​ប្រចាំការ”។


ជុំវិញ​ករណី​នេះ លោក ហេង សំអ៊ន ​បាន​​បញ្ជាក់​បន្ថែម​មក​កាន់​មន្ត្រី​សារព័ត៌មាន​ខេឃ្យូប​ថា រូប​ភាព​ដែល​បេក្ខជន​អង្គុយ​ប្រលង​ខាង​លើ​នេះ លោក​បាន​ទទួល​ពី​ក្រុម​ការងារ​ដែល​ប្រចាំ​នៅ​មណ្ឌល​ខាង​លើ​ផ្ញើ​ជូន​លោក ​ហើយ​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៧​នេះ​តែ​ម្ដង៕​


No comments