គួរឲ្យចាប់អារម្មណ៍! កូរ៉េខាងជើងសម្រេច «ដោះលែងអ្នកនេសាទកូរ៉េខាងត្បូង និងវៀតណាម» ក្រោមហេតុផលមនុស្សធម៌!
(សេអ៊ូល)៖ កូរ៉េខាងជើង នឹងដោះលែងក្រុមអ្នកនេសាទកូរ៉េខាងត្បូង និងទូករបស់ពួកគេត្រឡប់ទៅវិញនៅម៉ោង ១៧៖៣០នាទី នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានចូលនេសាទដោយខុសច្បាប់ ក្នុងដែនទឹកកូរ៉េខាងជើងកាលពី ០៦ថ្ងៃមុន។ ការសន្យាដោះលែងនេះ ធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងចំពេលរដ្ឋមន្ត្រីការពារអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បំពេញដំណើរទស្សនកិច្ចមកកាន់ ទីក្រុងសេអ៊ូល ដើម្បីចូលរួមកិច្ចពិភាក្សាស្ដីពីវិស័យការពារជាតិ។ នេះបើតាម KCNA ដកស្រង់ដោយទីភ្នាក់ព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
យោងតាមសា្ថនីយ៍ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA អាជ្ញាធរកូរ៉េខាងជើងបានចាប់ឃាត់ទូកនេសាទកូរ៉េខាងត្បូងឈ្មោះ 391 Heungjin កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅពេលទូកមួយគ្រឿងនេះ បានចូលនេសាទខុសច្បាប់ នៅក្នុងដែនទឹកកូរ៉េខាងជើង នៅឯតំបន់សមុទ្រខាងកើត។ KCNA នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបាន សម្រេចចិត្តដោះលែងទូកនេសាទកូរ៉េខាងត្បូងត្រឡប់ទៅវិញ ក្រោមហេតុផលមនុស្សធម៌ និងបន្ទាប់ពីពួកគេបានទទួលស្គាល់កំហុស ហើយសូមអភ័យទោសជាច្រើនដង»។
គួរបញ្ជាក់ថា អាជ្ញាធរកូរ៉េខាត្បូងធ្លាប់បានអះអាងថា ទូកនេសាទកូរ៉េខាងត្បូងមួយគ្រឿងមានមនុស្ស ១០នាក់ បានបាត់ខ្លួនកាលពីសប្ដាហ៍មុន ហើយក្នុងចំណោមអ្នកទាំង ១០នាក់នេះមាន ០៧នាក់ ជាជនជាតិកូរ៉េខាងត្បូង និង០៣នាក់ជាជនជាតិវៀតណាម៕

Post a Comment