Header Ads

ខ្វះតួហើយពេលនេះ!!!! តើនរណាអាចដើរតួជំនួស សាន ស្រីឡៃបាន ក្នុងរឿង រាជនីភូមិគ្រិះ ដែលថតមិនទាន់ចប់នោះ?

ក្រោយពីបាមរៀបចំ ចាត់ចែង ពិធីសពរបស់អ្នកនាង សាន ស្រីឡៃ ចប់សព្វជ្រុងជ្រោយហើយ លោក កៅ សីហា ដែលជាអ្នកដឹកនាំរឿង រាជនីភូមិគ្រិះ ក៏បានប្រកាសក្នុងបណ្ដាញសង្គមហ្វេសប៊ុកពី ចំណាយសរុបលើបុណ្យសពរបស់អ្នកនាង សាន ស្រឡៃ និងថវិការដែលបានពីការចូលរួមបុណ្យសពរបស់អ្នកនាង សាន ស្រឡៃផងដែរ ដើម្បីកុំឲ្យមានការលាបពណ៌ផ្សេងៗបន្ដទៀត នឹងស្នើរសុំឲ្យមហាជនធ្វើការបញ្ចេញមតិដោយក្រមសីសធម៌។ ដោយលោកបានបញ្ជាក់ក្នុង Facebook រ​បស់លោកថា៖


"សូមជម្រាបថា ថវិការទូទាត់សរុបការចំណាយបុណ្យសពស្រីឡៃ អស់ជាង5ពាន់ដុល្លារ ខាងហង្សមាសយើងខ្ញុំជាអ្នកចេញថ្លៃចំណាយទាំងស្រុង ។ ដោយឡែកបច្ច័យដែលបានមកពីការចូលបុណ្យផ្ទាល់ជាមួយម្ដាយស្រីឡៃ និងជាមួយតុបច្ច័យ គឺសរុបបាន 3431$ ហើយលុយខ្មែរបាន 5លាន80ម៉ឺនរៀល។ សូមបញ្ជាក់ថា បច្ច័យទាំងអស់នោះយើងបានប្រគល់ឲ្យម្ដាយស្រីឡៃដោយផ្ទាល់ មិនបានយកមកបូករួមក្នុងការទូទាត់លើការចំណាយពិធីបុណ្យសពទាំងមូលឡើយ គឺយើងទុកឲ្យគាត់ដោះស្រាយជីវភាព។ សូមបញ្ឈប់ការលាបពណ៌ និងការខម្មិន្តដោយគ្មានក្រមសីលធម៌ ខណៈដែលមិនបានដឹងការពិត។ មានម្ដាយស្រីឡៃ បងប្អូនស្រីឡៃ ក្រុមការងារហង្សមាស និងពេជ្រ សោភា បងស្រីរបស់ពេជ្រ សោភា នៅក្នុងពេលនោះផ្ទាល់។
សូមអរគុណ"


បន្ទាប់មកលោកក៏បានសរសេរសារមួយទៀតថា៖ "បើបងប្អូនណា មានស្គាល់អ្នកណាដែលមានមុខមាត់ភិនភាគកំពស់កំពរប្រហាក់ប្រហែលនឹង សាន ស្រីឡៃ សូមទាក់ទងមកខ្ញុំផង ខ្ញុំត្រូវការបន្ទាន់។ បើទោះគាត់មិនមានទេពកោសល្យសិល្បៈសម្ដែងក៏ដោយ សំខាន់គាត់ មានរូបរាងមុខមាត់ ប្រហាក់ប្រហែលគ្នា និងមានចិត្តស្រឡាញ់ ចង់ប្រឡូកចូល ក្នុងវិស័យសិល្បៈ។ សូមជួយស៊ែរបន្តផង។ សូមអរគុណ។"


បន្ទាប់ពីបានឃើញសាររបស់លោក កៅ សីហា ប្រកាសហើយ ក៏មានមហាជនជាច្រើនបានធ្វើការឆ្លើយតប និងបង្ហោះរូបថតមនុស្សជាច្រើនដែលមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃ ដោយម្នាក់នោះពិតជាមានរូបរាង មុខមាត់ដូចសាន ស្រីឡៃ ខ្លាំង ដែលគណនីយហ្វេសប៊ុករបស់នាងមានឈ្មោះថា Ding Ding។ សង្ឃឹមថាបងប្អូននឹងធ្វើការចែករំលែកដើម្បីសម្រួលដល់ការស្វែងរករបស់អ្នកដឹកនាំសម្តែង កៅ សីហា ផង។


ក្នុងនោះផងដែរក៏មានសារបែកធ្លាយមួយពីបុគ្គលម្នាក់ឈ្មោះ Mario Single ដែលបានសរសេរថា៖ "ហង្សមាស នឹង មានការណាត់ជួប ជាមួយ Ny Por New. នៅស្អែកនេះ ជួយស៊ៀរលេីកទឹកចិត្តផង ក៏ដូចជាបងប្អូន ដែលស្រលាញ់ជាប់ដក់ក្នុងបេះដូង គឺ បងស្រី សានស្រីទ្បៃ ❤️❤️❤️🙏🏻🙏🏻"


ដោយហេតុនេះហើយទើបមានការសង្ស័យថា រវាងអ្នកទាំងពីរគឺ Ding Ding និង Ny Por New អាចជាអ្នកដើរតួជំនួសអ្នកនាង សាន ស្រីឡៃមែនរឺក៏អត់ទេ? ព្រោះបើតាមការអង្កេតមើលអ្នកទាំងពីរនាក់នេះពិតជាមានមុខមាត់ដូចអ្នកនាង សាន ស្រីឡៃខ្លាំងណាស់៕




នេះជារូបរបស់អ្នកនាង សាន ស្រីឡៃ កាលនៅរស់






នេះគឺជាបុគ្គលដែលកំពុងតែសង្ស័យថាអាចនឹងដើរតួជំនួសអ្នកនាង សាន ស្រីឡៃ គឺប្អូនស្រី Ding Ding








មួយនេះផងដែរក៏ជាបុគ្គលដែលកំពុងតែសង្ស័យថាអាចនឹងដើរតួជំនួសអ្នកនាង សាន ស្រីឡៃ គឺប្អូនស្រី Ny Por New












ដូចនេះសូមរងចាំមើលទាំងអស់គ្នាថា អ្នកណាជាអ្នកជំនួសអ្នកនាង សាន ស្រីឡៃបាន រឺក៏មានអ្នកផ្សេងពីនេះទៀត ក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះលោក កៅ សីហាក៏កំពុងតែព្យាយាមរើសឲ្យបានឆាប់ផងដែរ៕

No comments