Header Ads

សំដីគ្រូពេទ្យម្នាក់នេះនិយាយចេញមកអញ្ចឹង អាចឆ្អែតបាយមួយអាទិត្យក៏ថាបានដែរ (មានវីដេអូ)

កាលពីម្សិលមិញនេះ គេឃើញមាន Facebook របស់បងស្រីម្នាក់ឈ្មោះ Sev Ann គាត់បានរៀបរាប់នូវសារដ៏ឈឺចិត្តមួយចំពោះពេទ្យមួយក្នុងខេត្តសៀមរាប ដែលបានប្រើពាក្យសំដីម៉ាបាវ ពេលស្តាប់មើលទៅអាចឈឺចិត្តក៏ថាបាន។ ដោយក្នុងនោះបងស្រីខាងលើបានរៀបរាប់បញ្ជាក់ថា៖


"ពេទ្យស្រុកខ្មែរឈ្មោះ កុមារអង្គរ ខ្ញុំសូមជំរាបទៅប្រជាជនខ្មែរទាំងអស់👉🏻 ខ្ញុំលឺតែគេនិយាយថាពេទ្យកុមារអង្គរនិងសំដីមានល្អនិងអាក្រក់ តែពូកែមើលជំងឺក្មេងណាស់ ថ្ងៃនេះកូនខ្ញុំមិនដឹងកើតអ្វីនៅលើខ្លួនទេ ហើយក្តៅខ្លួនខ្លាំងទៀត គ្នាពិបាកណាស់រមាស់ ហើយស្កៀប ពួកខ្ញុំបារម្មណ៍ទើបត្រូវជូនកូនទៅសៀមរាបទាំងកណ្តាលយប់ម៉ោង2.30នាទីបំណងចង់ទៅពេទ្យកុមារអង្គរតែពេលទៅដល់ភ្លាមសំដីដូចអាច់ ថាកូនខ្ញុំនិងស្រាលគេមិនមើលទេ គេថាធ្ងន់ទើបគេមើលនិយាយមកធ្វើមើលតែមិនមែនមនុស្ស ឬចាំទុកដល់មនុស្សជិតដាច់ខ្យល់ទើបមើល?ចឹងតើបានខ្មែរមិនរីកចំរើនសោះ ស្រុកថៃប្រជាជនគេស្រួលណាស់ខ្មែរទៅដល់ក៏ស្វាគមន៍ដែរ ជួយស៊ែរឲដឹងផង នៅសៀមរាម👎🏻👎🏻 ឥឡូវខ្ញុំយកកូនមកដល់រ៉ូយ៉ាល់អង្គរហើយ👍"


តើបងប្អូនយល់យ៉ាងម៉េចដែរចំពោះអ្នកដែលនៅខេត្តសៀមរាប?










No comments