ពិតជាអាណិតខ្លោចចិត្តណាស់!!! ប្រពន្ធចុងសុខចិត្តសុំបែកទៅហើយ ប្តីម្នាក់នេះនៅធ្វើទង្វើរព្រៃផ្សៃដាក់នាងទៀត (មានវីដេអូ)
នេះជារឿងរ៉ាវស្នេហ៍រវាងប្តីម្នាក់ដែលមានប្រពន្ធពីរនាក់ ហើយមានចិត្តស្រឡាញ់ប្រពន្ធចុងពេក ប៉ុន្តែនាងជាប្រពន្ធចុងមើលទៅហាក់បីដូចជាគ្មានសុភមង្គល ព្រោះរស់នៅក្នុងសភាពស្នេហ៍មិនពេញមុខមាត់លួចលាក់ពីអ្នកដទៃ នាងក៏សម្រេចចិត្តសុំប្តីបែកគ្នា ។ ដោយសារតែប្រចណ្ឌផងខឹងផង ប្តីបានយកទឹកអាស៊ីតជះទៅលើស្ត្រីជាប្រពន្ធចុងចំកណ្តាលមុខបណ្តាលឲ្យរងរបួសធ្ងន់ ។
ហេតុការហ៍នេះបានកើតឡើងនៅ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅចំណុចមុខផ្ទះលេខ ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជនសង្ស័យជាប្តីមានឈ្មោះ ខៀវ វិសិដ្ឋសត្យា រស់នៅផ្ទះលេខ១០ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឯជនរងគ្រោះជាប្រពន្ធចុងមានឈ្មោះ ឌឿន ស៊ុនណារ៉ា ភេទស្រី អាយុ ៤៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជនមួយ ស្នាក់នៅក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូចេញមកពីក្នុងផ្ទះក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ លុះដល់ចំណុចមុខផ្ទះខាងលើ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពយកទឹកអាស៊ីតមកជះលើស្ត្រីរងគ្រោះបណ្តាលឲ្យរបួសពេញផ្ទៃមុខ និង របួសត្រង់ដៃទាំងសងខាង ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្មានម៉ោងក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនថ្ងៃដដែលផងដែរ ។
ក្នុងនោះផងដែរបើតាមសមត្ថកិច្ចសាកសួរ បុរសជាប្តីបែរជាសារភាពថា ដោយសារខ្លួនខឹងប្រពន្ធចុងសុំបែកគ្នា ខ្លួនក៏ខឹងហើយបានទិញកាវ ៥០២ យកមកលាយទឹក ដើម្បីស្រោចលើប្រពន្ធទៅវិញ។ តែបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចគឺមិនជឿលើសំដីរបស់ប្តីម្នាក់នេះទេ ព្រោះគ្រាន់តែកាវ លាយទឹកសាប៊ូគឺមិនអាចធ្វើឲ្យស្ត្រីម្នាក់នេះមានសភាពធ្ងន់ធ្ងរដូចនេះឡើយ៕

Post a Comment