ម្តាយម្នាក់នេះពិតជាមានចិត្តព្រៃផ្សៃមែន ខឹងប្តីហេតុអ្វីក៏ធ្វើទង្វើរបែបនេះដាក់កូនទៅវិញ
ចិន៖ ស្រ្តីជាម្តាយចិត្តព្រៃផ្សៃជនជាតិចិនម្នាក់ បានចាប់ចងកូនខ្លួនឯងផ្អោបនឹងជណ្តើរផ្ទះទាំងមិនប្រណីដៃ ដោយសារក្តៅក្រហាយចិត្តជាមួយអតីតស្វាមីដែលបានលែងលះគ្នារួចស្រេច តែមិនផ្តល់ប្រាក់ឧបត្ថម្ភចិញ្ចឹមបីបាច់កូនឲ្យបានគ្រប់គ្រាន់។
ហេតុការណ៍នេះបានកើតឡើង ក្នុងទីក្រុង Leiyang ភាគខាងត្បូងខេត្ត Hunan ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយពីការសែត The Paper ។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុស្រ្តីជាម្តាយចិត្តខ្មៅមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានគេរាយការណ៍ថា ខឹងនឹងអតីតស្វាមីរបស់នាងយ៉ាងខ្លាំង ដោយសារឲ្យលុយមិនគ្រប់ចំនួន ក្នុងការជួយឧបត្ថម្ភចិញ្ចឹមកូន គឺឲ្យបានត្រឹមតែ ១,០០០យ័ន (ប្រហែលជា ១៥០ដុល្លារអាមេរិក) ខុសពីការសន្យាថាឲ្យ ៣០០ដុល្លារក្នុងមួយខែ។
ទើបទីបំផុត នាងបែរជាជះកំហឹងដោយការធ្វើទារុណកម្មលើកូនប្រុសតូចរបស់ខ្លួន ទាំងគ្មានកំហុសទៅវិញ។ នាងបានយកស្កុតមកចងរុំកូនផ្អោបនឹងជណ្ដើរផ្ទះ រួចថតរូបផ្ញើទៅឲ្យប្តីរបស់នាងមើល តាមរយៈបណ្តាញសង្គម WeChat របស់ចិន ដើម្បីទុកជាការព្រមាន។
ភ្លាមៗក្រោយកើតហេតុ បុរសជាប្តីក៏បានផ្ញើរូបភាពនៃការធ្វើទារុណកម្មនោះ ទៅឲ្យឪពុករបស់ខ្លួនបន្ត ដែលរស់នៅក្នុងទីក្រុង Leiyang ដើម្បីជួយធ្វើអន្តរាយគមន៍ ដោយសារខ្លួនគាត់ផ្ទាល់មានធុរៈបំពេញការងារ ម្យ៉ាងទៀតរស់នៅទីក្រុងឆ្ងាយផ្សេងពីគ្នា។
រយៈពេល២០នាទីក្រោយមក ជីតារបស់កុមាររងគ្រោះ បានទៅដល់ទីតាំងកើតហេតុ ដើម្បីជួយសង្គ្រោះចៅ។ ក្មេងប្រុសរងគ្រោះត្រូវបានគេរាយការណ៍ថា បានស្រែកយំ ស្ថិតក្នុងស្ថានភាពភ័យខ្លាចយ៉ាងខ្លាំង។
គួរបញ្ជាក់ថា ដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបប្តីប្រពន្ធមួយគូខាងលើនេះ បានសម្រេចចិត្តលែងលះគ្នា កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅមកម៉្លេះ ដោយបន្សល់ចំណងដៃកូនប្រុសចំនួន២នាក់។ កូនប្រុសបងដែលជាក្មេងប្រុសរងគ្រោះរស់នៅជាមួយនឹងស្រ្តីជាម្តាយ។ ចំណែកឯកូនប្រុសពៅវិញ រស់នៅជាមួយបុរសជាឪពុក។
គួរឲ្យដឹងថា ក្រោយលែងលះ បុរសជាប្តីបានសន្យាថា នឹងជួយផ្តល់ប្រាប់ឧបត្ថម្ភចិញ្ចឹមកូន ៣០០ដុល្លារជារៀងរាល់ខែ។ ក្នុងនោះក៏មានខែខ្លះ បុរសជាប្តីបានឲ្យប្រាក់លើសចំនួនដែលបានសន្យាដែរ។ ប៉ុន្តែទើបតែខែវិច្ឆិកានេះប៉ុណ្ណោះ ដែលបុរសជាប្តីផ្តល់ប្រាក់ឲ្យត្រឹមតែ ១៥០ដុល្លារ ជាហេតុធ្វើឲ្យអតីតភរិយាក្តៅចិត្ត ធ្វើទារុណកម្មលើកូនខ្លួនឯង ដើម្បីជាព្រមានដល់អតីតស្វាមីនោះតែម្តង។
ទោះបីជាយ៉ាងណា ទាក់ទងទៅនឹងករណីខាងលើនេះ ឪពុករបស់ក្មេងប្រុសរងគ្រោះ បានថ្លែងប្រាប់ការសែតក្នុងស្រុកថា លោកនឹងមិនមានការប្តឹងផ្តល់អ្វីទេ។ បច្ចុប្បន្នលោកនិងអតីតភរិយា កំពុងពិភាក្សាគ្នា ពីរឿងផ្តល់ប្រាក់ជំនួយឧបត្ថម្ភសម្រាប់កូន។ ចំពោះរឿងរ៉ាវលម្អិតពាក់ព័ន្ធនឹងគ្រួសារ លោកក៏សូមបដិសេធមិនឆ្លើយតប ព្រោះអ្វីៗក៏វាត្រូវបានបញ្ចប់ដែរ ៕

ខាងក្រោមនេះជារូបភាពខ្លះៗក្នុង ទីក្រុង Leiyang ភាគខាងត្បូងខេត្ត Hunan ប្រទេសចិន

Post a Comment