ចប់ហើយពេលនេះ!!! ចោរឆក់ ចោរប្លង់ តាមផ្លូវសាធារណៈ ពីបទប៉ុនប៉ងមនុស្សឃាត ពេលបានលឺ នាយឧត្តមសេនីយ៍ នេត សាវឿន ដឹងតែញាក់សាច់ហើយ
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យដាក់ពាក្យបណ្តឹង ប្តឹង ចោរឆក់ តាមផ្លូវសាធារណៈ ពីបទប៉ុនប៉ងមនុស្សឃាតមួយកម្រិតទៀត ខណៈការអនុវត្តកន្លងទៅមានទោសតិចតួចដែលជាកត្តាធ្វើឲ្យជនល្មើសបានចិត្តនិងធ្វើសកម្មភាពបែបនេះដដែលជាដដែលនោះ។
ការលើកឡើងរបស់អគ្គស្នងការនគរបាលរូបនេះ គឺបានធ្វើឡើង នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការវិវត្តន៍ នៃសភាពការថ្មីៗដោយមានការចូលរួមពីស្នងការគ្រប់រាជធានី-ខេត្ត និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចប្រជុំនោះ នាយឧត្តម គៀត ចាន់ថារិទ្ធ អគ្គស្នងការរងនគរ បាលជាតិ បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងប្រាប់ដល់ ភាគីចូលរួមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតទាក់ទងនឹងករណីឆក់ ខណៈនាពេលបច្ចុប្បន្ន នេះ ករណីឆក់នេះបានកើតឡើងជាញឹកញាប់ហើយករណីខ្លះបានធ្វើឲ្យជនរងគ្រោះមានគ្រោះថ្នាក់ដល់ជីវិតក៏មានដែរនោះ។ តែយ៉ាងណាក្តីនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ បានជំរុញឲ្យមានការប្តឹង ដល់ជនល្មើសមួយកម្រិតទៀតគឺពីទោសប៉ុនប៉ងមនុស្សឃាតដោយចេតនា។
បើតាមឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ ដដែលបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានជំរុញដល់ស្នងការនគរបាលគ្រប់រាជធានីខេត្តទាំងអស់ត្រូវពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀតឲ្យដូចទៅហ្នឹងភ្លៀងរលឹមដើម្បីធ្វើយ៉ាងណាឆ្លើយតប ទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងខិតខំធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានរាល់បទល្មើសផ្សេងៗទៀត ក្នុងគោលបំណងផ្តល់ភាពកកក្តៅដល់ប្រជាពលរដ្ឋនោះ។
ខណៈនោះដែរនាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានប្រាប់ដល់អង្គភាពទាំងអស់ត្រូវត្រៀម កម្លាំងឲ្យបានគ្រប់ពេល និងគ្រប់គោលដៅ ក្នុងគោលបំណងទប់ស្កាត់នូវសកម្មភាពណាដែលធ្វើឲ្យប៉ះ ពាល់ដល់សន្តិសុខសង្គម និងសន្តិភាពជាដើមនោះ។
ដោយឡែកសម្រាប់បុណ្យអុំទូកបណ្តែតប្រទីពសំពះព្រះខែ នាពេលខាងមុខនេះ អគ្គស្នងការនគរបាលជាតិ ក៏បានត្រៀមកម្លាំងចំនួនជិតបីម៉ឺននាក់ ដើម្បីការពារ និងរក្សាសន្តិសុខជូនដល់បងប្អូនប្រជា ពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ជាតិនិងអន្តរជាតិផងដែរ៕

Post a Comment