ពិតជាមិនធម្មតាមែន!!! ពីអ្នកលក់សាប៊ូដុំ កាន់លុយតែ ៥០០ដុល្លារ អាចបង្កើតក្រុមហ៊ុនផលិតស្ករកៅស៊ូលំដាប់ពិភពលោកបាន
លោក William Wrigley, Jr. ជាអ្នកជំនួញ និងជាម្ចាស់ឧស្សាកម្មផលិតស្ករកៅស៊ូដែលធំជាងគេនៅលើពិភពលោក សញ្ញាតិ អាមេរិក ផ្តើមបង្កើតក្រុមហ៊ុនពីលុយក្នុងដៃប្រមាណតែ៥០០ដុល្លារប៉ុណ្ណោះ។
William Wrigley, Jr. កើតនៅក្នុងឆ្នាំ ១៨៦១ ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ក្នុងគ្រួសារ ដែលមានឪពុកជាម្ចាស់រោងចក្រផលិតសាប៊ូដុំ។ នៅក្នុងវ័យកុមារភាព ក្មេងប្រុសរូបនេះបានកាន់កន្ត្រកយួរសាប៊ូដុំដុសខ្លួន ដើរលក់តាមដងផ្លូវក្នុងទីក្រុង Philadelphia។
រហូតដល់វ័យជំទង់ រូបគេបានសម្រេចចិត្តធ្វើការងារពេញម៉ោងជាអ្នកលក់ឲ្យឪពុក ដើរលក់សាប៊ូដុំគ្រប់ទីកន្លែង ដោយជិះ រទេះសេះ ឫ រថភ្លើងពីក្រុងមួយ ទៅក្រុងមួយទៀត ដោយភាពប៉ិនប្រសព្វក្នុងការលក់ដែលគេបានហ្វឹកហាត់ និងបានអនុវត្តន៍ មកជាច្រើនឆ្នាំ ពិសេសយុទ្ធសាស្ត្រក្នុងការលក់ដោយបន្ថែមលើមុខទំនិញ។
William Wrigley, Jr. បានមានប្រសាសន៍៖ “មនុស្សទាំងឡាយ តែងជាប់ចិត្ត និងចូលចិត្ត នូវការថែមជូនលើមុខទំនិញ ជាជាងការលក់បញ្ចុះតម្លៃ។” បច្ចុប្បន្ន យុទ្ធសាស្ត្រនេះ ក៏នៅតែពេញនិយម និងទទួលបានៅជោគជ័យខ្លាំងណាស់ដែរ។
ក្នុងឆ្នាំ ១៨៩១ ស្ថិតក្នុងវ័យ ៣០ឆ្នាំ William Wrigley, Jr. បានចាក់ចេញពីទីក្រុង Philadelphia ទៅកាន់រដ្ឋ Chicago ជាមួយនឹងលុយក្នុងហោប៉ាវប្រមាណតែ៣២ដុល្លារប៉ុណ្ណោះ ដែលពេលនោះហើយរូបគេចាប់ផ្តើមមានចិត្តចង់បង្កើតអាជីវកម្មមួយដែលជារបស់ខ្លួន។
ដល់ឆ្នាំ ១៨៩២ William Wrigley, Jr. បានប្រើយុទ្ធសាស្ត្រថ្មី ជ្រើសរើសយកម្សៅដុតនំ និងស្ករកៅស៊ូ ធ្វើជាគ្រឿងបន្ថែមសម្រាប់ការលក់របស់ខ្លួន។ លោកសង្កេតឃើញថា មនុស្សជាច្រើនមានការនិយមចូលចិត្តស្ករកៅស៊ូណាស់ ទើបធ្វើឲ្យគាត់សម្រេចចិត្តលាឈប់ពីការងារជាអ្នកលក់ឲ្យឪពុក ខ្ចីលុយពីពូប្រមាណ ៥០០ដុល្លារអាមេរិក ចាប់ផ្តើមក្រុមហ៊ុន Wrigley Jr. Company ផលិតស្ករកៅស៊ូ ដែលឲ្យឈ្មោះថា Juicy Fruit នៅឆ្នាំ ១៨៩៣ ដែលក្រោយមកក៏ដូរឈ្មោះដាក់ថា DOUBLEMINT។
ដោយភាពប៉ិនប្រសព្វក្នុងការលក់ ជាមួយនឹងការពេញនិយមរបស់ប្រជាជនអាមេរិក ធ្វើឲ្យចំនួននៃការលក់កើនឡើងយ៉ាងកំហុក ល្បីល្បាញទូទាំងសហរដ្ឋអាមេរិកត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ ហើយនៅក្នុងឆ្នាំ ១៩០៨ ក្រុមហ៊ុននេះអាចរកចំណូលបានជាង១លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងបានធ្វើឲ្យ William Wrigley, Jr. ក្លាយមហាសេដ្ឋីអាមេរិកនៅក្នុងឆ្នាំ ១៩១៤។
គួរបញ្ជាក់ផងដែរថា លោក William Wrigley, Jr. បានស្លាប់នៅក្នុងឆ្នាំ ១៩៣២៕

ប្រភព៖ business-cambodia
Post a Comment