អាចនឹងភ្ញាក់ផ្អើល ពេលបានដឹងថា រួមភេទរាល់ថ្ងៃ អាចព្យាបាលជំងឺទាំងនេះបាន
បើអ្នកគិតថា រឿងរួមភេទជារឿងគួរឱ្យខ្មាសអៀនមិនគួរដឹង គួរគិតឡើងវិញ ហើយមកស្វែងយល់ផលប្រយោជន៍របស់វិញម្ដង។ អារម្មណ៍ពុះកញ្ជ្រោលពេលរួមភេទ មិនត្រឹមតែអាចធ្វើឱ្យចំណងស្នេហាកាន់តែមានភាពផ្អែមល្ហែម ប៉ុន្តែក៏អាចជួយព្យាបាលជំងឺបានច្រើនមុខទៀតផង។
បញ្ហាទាក់ទងនឹងបេះដូង៖ ការរួមភេទរាល់ថ្ងៃអាចជួយឲ្យបេះដូងធ្វើការកាន់តែល្អ។ យោងតាមអ្នកជំនាញបានឲ្យដឹងថា វាជួយបន្ថយបញ្ហាបេះដូង និងការពារជំងឺគាំងបេះដូងបានទៀត។
មហារីកសុដន់៖ ពេលកំពុងរួមភេទ ការភ្ញោចទៅលើសុដន់របស់ស្ត្រីនឹងជួយឲ្យរាងកាយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន សម្រាប់ជួយប្រឆាំងជំងឺមហារីកសុដន់។
ឈឺក្បាល៖ អ័រម៉ូនអុកស៊ីតូស៊ីន និងសារធាតុ Endorphin ដែលបញ្ចេញក្នុងពេលកំពុងរួមភេទកាន់តែច្រើន នឹងជួយឲ្យរាងកាយ និងអារម្មណ៍មានភាពធូរស្រាល និងជួយកាត់បន្ថយអាការៈឈឺក្បាល។
បញ្ហាស្បែក៖ ក្នុងពេលរួមភេទ ជាតិពុលនឹងត្រូវបានបញ្ចេញពីក្នុងខ្លួន ដែលជានិន្នាការមួយពង្រឹងដល់សុខភាពស្បែក។
ប្រឆាំងជំងឺបាក់ទឹកចិត្ត៖ ការរួមភេទរាល់ថ្ងៃនឹងជួយបង្កើនភាពស្រឡាញ់ខ្លួនឯង ហើយក៏ជាមធ្យោបាយដ៏ល្អបំផុតក្នុងការប្រឆាំងការបាក់ទឹកចិត្ត។ វាជួយបន្ថយសម្ពាធឈាម និងស្ត្រេសបានយ៉ាងអស្ចារ្យ។
ជំងឺផ្តាសាយ៖ ជឿអត់ ការរួមភេទក៏ជួយព្យាបាលជំងឺផ្តាសាយដែរ។ ដូច្នេះបើអ្នកមានជំងឺផ្តាសាយ យកល្អគួរតែចំណាយពេលរួមភេទឱ្យបានរាល់ថ្ងៃទៅ ព្រោះវានឹងបង្កើនការផលិតអង់ទីគ័រក្នុងខ្លួន និងសម្លាប់វីរុស៕
ការគេងមិនលក់៖ ពេលឈានដល់ចំណុចកំពូលក្នុងពេលរួមភេទ រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនដែលមាននាទីទប់ស្កាត់ភាពតានតឹង និងធ្វើឲ្យមានអារម្មណ៍ល្អ។ ក្រោយពីរួមភេទរួច អ្នកក៏មានអារម្មណ៍អស់កម្លាំង ដែលនេះអាចគ្រប់គ្រាន់នឹងធ្វើឲ្យគេងលក់ស្រួលផងដែរ។

Post a Comment