ពិតជាចម្លែក!!! អ្នកនាង អេនជេលីណា ជោលី មានជំនឿលើគ្រិស្តសាសនា តើហេតុអ្វីពេលនេះឃើញក្នុងទីអារាម ដែលប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនាទៅវិញ
ក្រុងឡុងប៊ិច៖ ថ្មីៗនេះ គេស្រាប់តែប្រទះឃើញអ្នកនាង អេនជេលីណា ជោលី បាននាំកូនទាំង ៥ រួមដំណើរជាមួយនឹងអ្នកស្រី លឿង អ៊ឹង ដែលគឺជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ចូលទៅទីអារាមខ្មែរមួយឈ្មោះថា «វត្តសាមគ្គីធម្មារាម» ដែលស្ថិតនៅក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក ហាក់ដូចជាចង់ទៅបន់ស្រន់ សុំពរជ័យអ្វីមួយអ៊ីចឹង។
ពិតជាចម្លែកសម្រាប់វត្តមានអ្នកដឹកនាំសម្តែង និងអតីតតារាសម្តែងដ៏ល្បីអាមេរិករូបនេះ ដែលគេដឹងច្បាស់ណាស់ថា មានជំនឿលើគ្រិស្តសាសនា តែនៅពេលនេះ បែរជាមកលើកដៃប្រណម្យសំពះព្រះ នៅក្នុងទីអារាម ដែលប្រណិប័តន៍តាមគន្លងព្រះពុទ្ធសាសនាទៅវិញជាមួយនឹងកូនៗប្រុសស្រីរបស់អ្នកនាងចំនួន ៥ នាក់ គួរឲ្យងឿងឆ្ងល់។
បើតាមការបង្ហើបពីលោក ប្រាជ្ញ លី នាយកផ្នែករៀបចំកម្មវិធីមហោស្រពភាពយន្តទីក្រុងរបស់កម្ពុជាប្រចាំនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រនីញ៉ា (Cambodia Town Film Festival) គ្រាន់តែបានប្រាប់តាមសារថា ៖ «ខ្ញុំមិនជ្រាបច្បាស់យ៉ាងណាទេ គ្រាន់តែបានរួមដំណើរពេល អេនជេលីណា ជោលី និងកូនៗ និងអ្នកស្រី លឿង អ៊ឹង បានទៅដល់ទីក្រុងឡុងប៊ិចហើយក៏ជូនទៅវត្តសាមគ្គីធម្មារាម ដើម្បីសុំពរជ័យពីព្រះពុទ្ធ»។
តែគេអាចទាញយកការសន្និដ្ឋានបាន សម្រាប់ដំណើរឆៀងចូលទៅកម្សាន្តនៅវត្តសាមគ្គីធម្មារាម តាមរយៈខ្សែវីដេអូឃ្លីបមួយ ដែលបង្ហោះពីសកម្មភាពរបស់អ្នកនាង អេនជេលីណា ជោលី បានសួរទៅកាន់ព្រះសង្ឃមួយអង្គទំនងជាចៅអធិការវត្តជាភាសាអង់គ្លេសដែលប្រែសម្រួលថា៖ «តើនៅទីនេះមានសាលារៀនខ្មែរដែរឬទេ?» ហើយព្រះសង្ឃអង្គនោះ ក៏មានសង្ឃដីកាតបវិញថា៖ «មិនមានឡើយ»។
ហេតុផលមួយទៀតទំនងជាអ្នកស្រី ចាប់អារម្មណ៍ និងចង់ស្វែងយល់ពីវប្បធម៌ខ្មែរ ខណៈអ្នកស្រី ក៏មានកូនចិញ្ចឹមច្បង ជាជនជាតិខ្មែរដែរគឺមានឈ្មោះ ម៉ាដុក ជោលីភីត កើតនៅថ្ងៃទី ៥ សីហា ឆ្នាំ ២០០១ នៅកម្ពុជា ហើយអ្នកស្រី ជោលី បានទទួលយកគេជាកូនចិញ្ចឹមមកពីមណ្ឌលកុមារកំព្រាមួយ នៅឯខេត្តសៀមរាប កាលពីថ្ងៃទី ១០ មីនា ២០០២ ដែលកាលនោះអ្នកស្រី និងលោក Billy Bob Tornton នៅជាប្តីប្រពន្ធនឹងគ្នា៕

ទោះបីជាគេមិនបានដឹងច្បាស់ថា ដំណើរចូលទៅដល់តំបន់ទីអារាមសាសនានៃព្រះពុទ្ធ របស់តារាភាពយន្តហូលីវូដដ៏ល្បី ដោយឥតព្រាងទុកក្នុងគោលបំណងធំយ៉ាងណានោះទេ ខណៈការឆ្លងឆ្លើយជាមួយអ្នកស្រី លឿង អ៊ឹង ក៏មិនបានតបវិញដែរ ពេលភ្នំពេញប៉ុស្តិ៍ បានព្យាយាមផ្ញើសារសួរអ្នកស្រីនោះ។

Post a Comment