ពិតជាគួរឲ្យភ្ញាក់ផ្អើល នៅពេលឃើញកន្លែងផលិតចង្កឹះឫស្សីមួយកន្លែង ក្នុងប្រទេសវៀតណាម (មានវីដេអូ)
ចង្កឹះ ជាឧបករណ៍សម្រាប់ញ៉ាំអាហារដ៏ពេញនិយមមួយដែលមនុស្សប្រើស្ទើររាល់ថ្ងៃជាពិសេសនៅតំបន់អាស៊ី។ យ៉ាងណាក្ដី ការប្រើចង្កឹះទាំងនោះ ក៏អាចនាំផលវិបាកដល់សុខភាព ប្រសិនបើយើងជ្រើសរើសខុស ឬតម្លៃថោកពេក។ ជាធម្មតា ចង្កឹះដែលមានតម្លៃថោក គឺចង្កឹះឬស្សីស្រោបថង់ ដែលត្រូវបានគេប្រើនៅកន្លែងលក់ចំណីរអាហារតាមផ្លូវ ឬតាមរទេះរុញ (ចង្កឹះប្រើម្ដង រួចបោះចោល)។
បុរសចិនម្នាក់ឈ្មោះ Huang Bo បានសរសេរក្នុងប្លុក ថាខ្លួនបានសាកល្បងលាងចង្កឹះឫស្សី បានពីភោជនីយដ្ឋានមួយ ដោយគាត់មានអារម្មណ៍ភ្ញាក់ផ្អើល បន្ទាប់ពីរកឃើញថាចង្កឹះទាំងនោះបានប្រែចេញជាពណ៌លឿង និងក្លិនអ្វីម្យ៉ាង។ គាត់ប្រាប់ថា សូមឈប់ប្រើចង្កឹះឫស្សីថោកនេះទៅ វាពិតជាមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកណាស់។ សារនេះត្រូវបានគេចែករំលែកតគ្នាៗជាង ១២ម៉ឺននាក់។
អ្នកជំនាញខាងចំណីអាហារជនជាតិចិន លោកDong Jinshi បានឲ្យដឹងថាពណ៌ និងក្លិនរបស់ចង្កឹះទាំងនោះបង្ហាញថាវាអាចត្រូវគេដាក់ស្ពាន់ធ័រ និងសារធាតុគីមីផ្សេងទៀត ដើម្បីរក្សាគុណភាពចង្កឹះ។ លោកបន្ថែម ស្ពាន់ធ័រ អ៊ីដ្រូហ្សែនប៉េរូស៊ីត សូដ្យូមអីដ្រូស៊ុលហ្វីត និងសារធាតុ mold inhibitor ជាសារធាតុគីមីដែលគេតែងតែដាក់ក្នុងចង្កឹះ ទោះគេមិនអនុញ្ញាតក្ដី។
អ្នកជំនាញដដែលបន្តថា ចង្កឹះទាំងនេះភាគច្រើនផលិតតាមហាងតូចៗ នៅឆ្ងាយពីទីប្រជុំជន ដែលគេមិនសូវស្គាល់ឈ្មោះ និងមិនដែលបានទទួលអាជ្ញាប័ណ្ណឡើយ។
ទោះជាបែបនេះក្ដី អ្នកជំនាញសុវត្ថិភាពចំណីអាហារម្នាក់ទៀតលោក Fan Zhihong មកពីសាកលវិទ្យាល័យកសិកម្មចិន ថាវាពិបាកនឹងវាយតម្លៃចំពោះចង្កឹះញ៉ាំហើយបោះចោលទាំងនេះណាស់។ ចំណែកម្ចាស់ហាងមួយថា ការប្រើចង្កឹះឫស្សី មិនអនុញ្ញាតឲ្យប្រើទេក្នុងហាងលោក ព្រោះវាមិនល្អសម្រាប់សុខភាព៕

Post a Comment