ពិតជាអស្ចារ្យមួយទៀតហើយ!!! ព្រលានយន្តហោះថ្មី លើដីសម្បទាន ៥ម៉ឺនហិកតា បោះទុន ៥ពាន់លានដុល្លារ ចាប់ផ្តើមសាងសង់ហើយ ក្នុងខេត្ត....
(ភ្នំពេញ)៖ ព្រលានយន្តហោះអន្តរជាតិខេត្តកោះកុង ស្ថិតនៅដែនមហាសាគរកម្ពុជា បាននិងកំពុងសាងសង់យ៉ាងសកម្មហើយនាពេលនេះ ដែលនេះជាមូល ដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ច សង្គមកម្ពុជា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានេះថាភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះបានមកជួបមន្ត្រីជំនាញនិងមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។លោកបន្តថាព្រលានយន្តហោះនេះសាងសង់លឿនឬយឺតអាស្រ័យលើល្បឿន នៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំងនិបុទុមសាគរក្នុងខេត្តកោះកុង។

ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលជាងប្រាំម៉ឺនហិកតាដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ៥០០០លានដុល្លារអាមេរិក។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះបានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភាហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀងប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្មភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។

ទោះជាយ៉ាងណាតាមព័័ត៌មានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុម័តនូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋានទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។

តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែលឡា ហ្សាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងថាការធ្វើផែ ការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំ Boing ៣៨០ ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្ត្រ និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។

តាមព័ត៌មានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋានលំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម៕

ខាងក្រោមនេះជាទេសភាពស្អាតៗក្នុងខេត្តកោះកុង

Post a Comment