Header Ads

មាននរណាគេចង់ដឹងអត់? អ៊ីស្រាអែលបង្រៀនកូនចៅ ៣ចំណុច ធ្វើឲ្យជាតិសាសន៍នេះពូកែរកស៊ីជាងគេលើលោក

ជនជាតិជីហ្វ ជាពលរដ្ឋរបស់ប្រទេសអ៊ីស្រាអែល ជាពលរដ្ឋមួយដ៏ខ្លាំងស្ទើរគ្រប់វិស័យ ជាពិសេសការធ្វើជំនួញរកស៊ីពិតជាឆ្លាតខ្លាំងណាស់។ ភាពខ្លាំងពូកែបែបនេះ មិនចេះតែកើតឡើងគ្មានហេតុផលនោះទេ តែដូនតា ឬថ្នាក់ដឹកនាំរបស់ប្រទេសអ៊ីស្រាអែល បានចាត់ទុកការអប់រំដល់កូនចៅជារឿងសំខាន់មិនអាចខ្វះបាន ជាពិសេសមេរៀនជីវិតជាដើម។


ដោយឡែក មិនត្រឹមតែប៉ុណ្ណោះជនជាតិជីហ្វ ត្រូវបានដូនតារបស់គេផ្តល់ចំណេះដឹងសំខាន់ៗ ដែលញុំាងឲ្យគេខ្លាំង អាចប្រកួតប្រជែងជាមួយជាតិសាសន៍ដទៃបាន។ ជាពិសេសការធ្វើសង្គ្រាម ដែលប្រទេសព័ន្ធជុំវិញបានហ៊ុំព័ន្ធ សម្រុកវៃបំបែក តែត្រូវបរាជ័យដោយសារជនជាតិមួយនេះ រហូតមានឈ្មោះដល់សព្វថ្ងៃនេះ។


ចំណុចសំខាន់៣ ដែលដូនតា ឬរដ្ឋាភិបាលតែងបង្រៀនកូនចៅអ៊ីស្រាអែលនោះ ៖

១. អំពីច្បាប់គោលសំខាន់ៗរបស់រដ្ឋ ដែលអាចឲ្យបុគ្គលសាមញ្ញាអាចស្វែងយល់បានដោយមិនចាំបាច់ឆ្លងកាត់សាលាជំនាញ។
២. តើជីវិតគួរដើរផ្លូវណាដែលត្រឹមត្រូវសម្រាប់ជីវិត តើរស់នៅដើម្បីអ្វី?
៣. វិធីសាស្ត្រចាត់ចែងលុយ ជនជាតិជីហ្វយល់ឃើញថា ការចាត់ចែងលុយជាការសំខាន់ ជាងការរកលុយទៅទៀត ព្រោះបើរកបានប៉ុន្មានក៏ដោយ បើមិនចេះចាត់ចែងលុយទៅជាប្រយោជន៍ ជាកូនចៅបន្តទៀតនោះទេ ទោះរកបានប៉ុន្មានក៏ដោយ ក៏អ្នកមិនអាចគេចផុតពីភាពក្រីក្រលំបាកបានដែរ។


បើនិយាយពីកសិកម្មវិញ អ៊ីស្រាអែល ជាប្រទេសវាលខ្សាច់ គ្មានព្រៃឈើនោះទេ តែគេអាចធ្វើកសិកម្មបានរហូតដល់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេសទៀតផង។ មិនត្រឹមតែប៉ុណ្ណោះសូម្បីនិស្សិតកសិកម្មកម្ពុជា ក៏បានទៅសិក្សាផ្នែកកសិកម្មនៅទីនោះយ៉ាងច្រើនផងដែរ ដើម្បីរៀនអំពីបច្ចេកទេសថ្មីៗ ខណៈប្រទេសនេះមិនសូវអំណោយផលទាល់តែសោះលើវិស័យកសិកម្ម។


ចំណុចសំខាន់ទំាង៣ នេះបានធ្វើឲ្យជាតិសាសន៍មួយនេះ មានភាពក្លាហាន ឆ្លាតវៃ មិនសូវចុះញមសត្រូវនោះទេ ជាពិសេសធ្វើឲ្យពលរដ្ឋអ៊ីស្រាអែល ជាពលរដ្ឋខ្លាំង ហើយទាញឲ្យប្រទេសនេះខ្លាំងដោយស្វ័យប្រវត្ថ៕



























No comments