Header Ads

សំណាង១ ក្នុង១ពាន់គ្រោះថ្នាក់!!! ពេលនេះហ្វេសប៊ុក Fresh News យកបានវិញហើយ ពីក្រុម Hacker ដែលមានប្រភពចេញពី...

ក្តៅៗនៅពេលនេះហ្វេសប៊ុក របស់ Fresh News និង Fresh News TV រហូតមកដល់វេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបានក្រុមការងារបច្ចេកទេសរបស់បណ្ដាញសារព័ត៌មាន ​Fresh News​ យកត្រឡប់មកវិញ និងគ្រប់គ្រងបានដោយជោគជ័យ បន្ទាប់ពីក្រុម Hacker បានចូលទៅវាយលុក (Hack) ដោយបង្ហោះព័ត៌មានមានចេតនាបំផ្លាញសន្តិសុខជាតិរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានម៉ោងមកនេះ។


ការបង្ហោះខ្លឹមសារ ពីក្រុមអនាមិកនៅក្រៅប្រទេសខាងលើនេះ គឺជាចេតនាក្នុងគោលបំណង និងមានចរឹកវិទ្ធង្សនា ជាពិសេសនោះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរជាទីបំផុត មិនអាចលើកលែងឲ្យបាននោះឡើយ។


លោក លឹម ជាវុត្ថា នាយកប្រតិបត្តិបណ្ដាញសារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយពីក្រុមការងារបច្ចេកទេសរបស់យើង ធ្វើការយ៉ាងញាប់ដៃញាប់ជើង ជាលទ្ធផលយើងអាចគ្រប់គ្រង Facebook Page Fresh News និង Fresh News TV បានមកវិញហើយដោយជោគជ័យ។


បើតាមលោក លឹម ជាវុត្ថា ក្រុម Hacker ដែលចូលវាយលុក Page Fresh News មានប្រភពចេញពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ហើយក្រុមចោរបច្ចេកទេសទំាំងនេះ បានចូលវាយលុយតាមរយៈ Facebook Account របស់បុគ្គលិក Fresh News មួយចំនួន។


ជាមួយគ្នានេះ បណ្ដាញសារព័ត៌មាន Fresh News ក៏បានដាក់ពាក្យបណ្ដឹងភ្លាមៗ ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា របស់ក្រសួងមហាផ្ទៃ ដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុម Hacker ទាំងនោះផងដែរ៕







No comments