Header Ads

លោក វីល្លៀម និយាយខ្លាំងៗតែម៉ងចំពោះករណីផ្ទុះអាវុធ កាលពីម្សិលមិញនេះ នៅមជ្ឈមណ្ឌលកម្សាន្ត Rock

កាលពីម្សិលមិញនេះបន្ទាប់មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមជ្ឈមណ្ឌលកម្សាន្ត Rock លោកវីល្លៀមក៏បានសរសេរសារមួយយ៉ាងខ្លាំងគួរសមផងដែរ ដោយក្នុងនោះលោកបានរៀបរាប់ប្រាប់ថា៖


"អ្នកក្លាហាន ឈ្មោះ ឌុច សុវណ្ណរិទ្ធ ព្រះនាម បងញាញ់ ត្រូវជា កូនរបស់លោក ឯកឧត្តម ឌុច សុវណ្ណរី រដ្ឋលេខាធិកាក្រសួងទំនាក់ទំនងព្រឹទ្ធ/រដ្ឋសភានឹងអធិការកិច្ច នឹងបក្សពួកជាមន្ត្រីនគបាលឈ្លោះ ឡពេជ្រសីលា បានចុះប្រឡូកពិភពគុន បេីកសៃហ្វៀនបាញ់បោះទាមទាយកពានរង្វាន់ម្ចាស់ពិភពគុន នៅសាលគ្រវី Rock កាលពីយប់មិញនេះ ធ្វេីអោយមានជនរងគ្រោះម្នាក់បានរងរបួសជាទម្ងន់

តែសំខាន់ថ្ងៃនេះចាប់ជនដៃដល់វាមិនទាន់បាន ? ហេីយមានល្បឿនយឺតជាងអនុវត្តន៍ច្បាប់ចំពោះអ្នកលក់ឡេនឹងតាលក់ជំពាម ...ទោះករណីនេះជាករណីបំពានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោក៏ដោយ

សង្ឃឹមថាលោកពូឯកឧត្តម ឌុចសុវណ្ណរី នឹងមិនចេញមុខមកអះអាងថាកូនពូបាញ់ការពារខ្លួនទៀតទៅចុះ

អនុសាសន៍សម្ដេច «កូនអាណាក៏ដោយ ពាក់លោកខែក៏ដោយ បេីហ្អែងធ្វេីខុសច្បាប់គឺខ្នោះ»"


គួរបញ្ជាក់ឡើងវិញផងដែរថា មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមជ្ឈមណ្ឌលកម្សាន្ត Rock បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ បណ្ដាលឲ្យមនុស្សម្នាក់រងរបួស ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យផងដែរ​​។


មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន លោក ឃួន សំអុល បានប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ពិតជាមានមែននៅព្រឹកនេះ ហើយលោកថា មនុស្សម្នាក់បានរងរបួស ហើយត្រូវគេដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ ទោះយ៉ាងណា កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ក៏បានឃាត់ខ្លួនបុរសម្នាក់យកទៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន ដើម្បីធ្វើការសាកសួរផងដែរ ប៉ុន្តែ លោកមេបញ្ជាការរូបនេះ មិនបានបញ្ជាក់លម្អិតឲ្យស៊ីជម្រៅចំពោះករណីផ្ទុះអាវុធនៅកណ្ដាលក្រុងភ្នំពេញ ទាំងព្រឹកនេះទេ៕



























No comments