Update ក្តៅៗ!!! ជនរងគ្រោះដែលរងការបាញ់ប្រហារ នៅមជ្ឈមណ្ឌលកម្សាន្ដ Rock កំពុងសង្គ្រោះ ខណៈខ្មាន់កាំភ្លើងមិនត្រូវបានសមត្ថកិច្ចបង្ហាញអត្តសញ្ញាណ
(ភ្នំពេញ)៖ បុរសរងគ្រោះដែលត្រូវបានជនដៃដល់ ជាគូជម្លោះបាញ់មិនតិចជាង៤គ្រាប់ បណ្ដាលឲ្យចំជើង និងគូទ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នាព្រឹកទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាននិងកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។
អំពើបាញ់ប្រហារគ្មានញញើតដៃដែលបានកើតឡើង នាអំឡុងម៉ោងជាង៤ទាបភ្លឺ ប៉ុន្ដែដឹងដល់សមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថចុះទៅកាន់មុខទីតាំង នៃមជ្ឈមណ្ឌលកម្សាន្ដ Rock នៅម៉ោងប្រមាណ៦ ទៅ៧ព្រឹក ប៉ុន្ដែមិនបានធ្វើអ្វីឲ្យស៊ីជម្រៅនោះឡើយ។
បើទោះបីករណីបាញ់ប្រហារនេះ មិនត្រូវបានសមត្ថកិច្ចខាងណាហ៊ានទម្លាយប្រាប់ក៏ដោយនោះ តែបុគ្គលិកដែលបម្រើការងារនៅទីនោះ បានប្រាប់មកសមត្ថកិច្ចដែលត្រូវបានអនុញ្ញាតឲ្យ ចូលធ្វើកំណត់ហេតុថា ជនរងគ្រោះគឺជា Dj (អ្នកចាក់បទភ្លេង និងបទចម្រៀង) នៅក្នុងបន្ទប់តែម្ដង លេខ២០៣។
សម្រាប់ជនបង្កវិញ ក៏មិនត្រូវបានសមត្ថកិច្ចអះអាង និងប្រាប់ពីអត្ដសញ្ញាណនោះឡើយ គ្រាន់តែព័ត៌មានពីម្នាក់ទៅម្នាក់ថា ជាកូនអ្នកធំ និងជាសមត្ថកិច្ច។ ជាមួយគ្នានេះ នៅក្រោយពេលដែលមានករណីផ្ទុះអាវុធភ្លាម ក្រុមអ្នកកាសែតបានចុះទៅក្បែរទីតាំងយកព័ត៌មាន តែអ្នកយកព័ត៌មានម្នាក់ ត្រូវបានសន្ដិសុខចាប់បោកទូរស័ព្ទចោល បណ្ដាលឲ្យបែកខ្ទេច។
រហូតមកដល់វេលាម៉ោង៨ព្រឹកថ្ងៃដដែល ទើបគេឃើញវត្តមាន អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ដឹកនាំមន្ដ្រីអាជ្ញាធរ និងសមត្ថកិច្ចចូលទៅក្នុងបរិវេណ នៃមជ្ឈមណ្ឌលកម្សាន្ដមួយនេះ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។
យ៉ាងណាក៏ដោយ អំពើបាញ់ប្រហារបែបនេះគ្មានសមត្ថកិច្ចណាមួយ ចេញមកហ៊ានបញ្ជាក់លម្អិតថា ផ្ដើមចេញពីរឿងអ្វីពិតប្រាកដនោះឡើយ ហើយករណីបែបនេះធ្លាប់កើតមានឡើងជាច្រើនលើក តែពុំមានចំណាត់ការណាមួយនោះទេ៕

Post a Comment