Header Ads

ពិតជាថ្លើមធំមែនចោរនេះ ហ៊ានគាស់ផ្ទះមន្ត្រីប៉ូលិសអន្តរាគមន៍ពិសេស លួចយកម៉ូតូ២គ្រឿងដោយសុវត្ថិភាព (មានវីដេអូគាស់ស្រស់ៗម៉ង)

ភ្នំពេញ ៖ ក្រុមចោរ១ក្រុមបានធ្វើសកម្មភាពចូលគាស់ផ្ទះមន្ត្រីប៉ូលិសកងអន្តរគមន៍ លួចយកម៉ូតូ២គ្រឿង កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ៩៧អា ផ្លូវលេខ៨៦ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា កាលពីវេលាកើតហេតុមានក្រុមចោរមួយក្រុមមានគ្នាប្រមាណ៣ទៅ៤នាក់បានធ្វើសកម្មភាពគាស់ទ្វារផ្ទះ​កំទេចចោលរបស់មន្ត្រីប៉ូលិសអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ឈ្មោះ ហេង ប៊ុនម៉េង លួចយកម៉ូតូចំនួន២គ្រឿងម៉ាកស្កូបពី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1N-5686 និងម៉ាកហុងដាឌ្រីម១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A-0201 ដោយសុវត្តិភាពមិនរំខានសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ។ 


ប្រជាពលរដ្ឋបានហួសចិត្តនៅពេលដែលដឹងដំណឹងថាសូម្បីផ្ទះលោកប៉ូលិសអន្តរាគមន៍ពិសេសនៃស្នងការនគរបាលរាជធានីភ្នំពេញដែលចូលចិត្តស្លៀកពាក់ឯកសណ្ឋានថតរូបបង្អួតកាំភ្លើងបង្ហោះក្នុងហ្វេសប៊ុក នូវក្រុមចោរហ៊ានគាស់ផ្ទះចូលលួច ចុះទំរាំផ្ទះប្រជាពលរដ្ឋវិញរឿងអីថាលោកចោរមិនហ៊ាននោះ៕




















No comments