Header Ads

លេងមែនទែនម៉ង វៀតណាម!!! ពន្ធ​នាំ​ចូល​រថយន្ត​នៅ​វៀតណាម​នឹង​ទម្លាក់​ត្រឹម​ ០% នៅ​ឆ្នាំ​ក្រោយ ដោយសារតែ...

បរិមាណ​លក់​រថយន្ត​​​​ក្នុង​ប្រទេស​វៀតណាម​ នៅ​រយៈពេល​ ៩ ខែ​ដំបូង​នា​ឆ្នាំ​ ២០១៧ នេះ​​បាន​ធ្លាក់​ចុះ ៨% បើ​ធៀប​នឹង​ឆ្នាំ​មុន​ ដោយ​លក់​ចេញ​សរុប​បាន​ ១៩៨ ២៥៣ គ្រឿង។



នេះ​បើ​តាម​ការ​លើក​ឡើង​របស់​​សហគមន៍​​ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​វៀតណាម។ ការ​ធ្លាក់​ចុះ​ក៏​ដោយ​សារ​តែ​អតិថិជន​មួយ​ចំនួន​កំពុង​រង់ចាំ​​រហូត​ដល់​ឱកាស​​ល្អ​ ពេល​ដែល​ពន្ធ​នាំ​ចូល​ធ្លាក់​ចុះ។ អ្នក​ជំនាញ​ក្នុង​ស្រុក​បាន​និយាយ​ថា​​បរិមាណ​លក់​រថយន្ត​ទំនង​ជា​នឹង​​កើន​ឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ​ នៅ​ពេល​ដែល​ពន្ធ​នាំ​ចូល​​លើ​រថយន្ត​​ត្រូវ​ទម្លាក់​ត្រឹម​ ០% ដើម្បី​​សម​ស្រប​ទៅ​នឹង​គោលការណ៍​​តំបន់​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន (ASEAN Free Trade Area)។


ប្រទេស​វៀតណាម​ចំណាយ​ថវិកា​សរុប​​ប្រមាណ​ ៣,៨ ពាន់​លាន​ដុល្លារ​​ដើម្បី​នាំ​ចូល​រថយន្ត​​ទាំង​មូល​ និង​គ្រឿង​បន្លាស់​សម្រាប់​ដំឡើង​ ចាប់​ពី​ខែ​មករា​ ដល់​ខែ​កញ្ញា។ តួ​លេខ​នេះ​​ច្រើន​មែន​ពិត​ ប៉ុន្តែ​​តាម​ពិត​ទៅ​បាន​ធ្លាក់​ចុះ​ ១២,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម។


សរុប​ទៅ​វៀតណាម​នាំ​ចូល​រថយន្ត​​ទាំង​មូល​​ ៧ ម៉ឺន​គ្រឿង​រយៈពេល​ ៩ ខែ​ឆ្នាំ​ ២០១៧ នេះ ដែល​មាន​តម្លៃ​ប្រមាណ​ ១,៥ ពាន់​លាន​ដុល្លារ។ បរិមាណ​រថយន្ត​មាន​ការ​ថយ​ចុះ​ ៩,១% ចំណែក​តម្លៃ​សរុប​វិញ​ថយ​ចុះ​ ១៤,៧% ផង​ដែរ៕
































ប្រភព៖ autobodia.com

No comments