Header Ads

ចង់ដឹងយូរហើយ ចំពេលទៅដើរលេងនៅ កំពត ល្មម!!! របៀបពិនិត្យមើលក្តាមស្រស់ និងសាច់ច្រើន ដើម្បីកុំឲ្យទិញខុសស្តាយលុយ (មានវីដេអូ)

មានអ្នកទិញ​មួយចំនួនតែងតែ​ចង់បាន​ក្តាម​ដែលមាន​ពង ស្រស់ និងសាច់ច្រើន តែមានអ្នកខ្លះពុំចេះមើលទាល់តែសោះ ដោយពេលខ្លះទិញមកខុស ញាុំអត់កើត។ មួយវិញទៀតអ្នកខ្លះហ៊ានទិញក្តាមក្នុងតម្លៃថ្លៃទៀតក៏មាន តែនៅតែប៉ះក្តាមមិនល្អ ដែលមានដូចជាអត់សាច់ ក្តាមសល់យូរថ្ងៃ។ ដូចនេះដើម្បី​ចង់ដឹងថា​ក្តាម​នោះ​នៅ​ស្រស់ និង​មាន​សាច់​ច្រើនសូមធ្វើការអង្កេតដូចខាងក្រោមនេះ៖


១. ពណ៌​ដង្កៀប​៖ ក្តាម​ស្រស់​មាន​ពណ៌​ស្រស់​ភ្លឺ​ចែងចាំង ​និង​រលើបរលោង​ នៅលើ​ដង្កៀប​របស់​វា រីឯ​ក្តា​មចាស់​វិញ មាន​ពណ៌​រាង​ស្រអាប់ និង​គ្រើមៗ​។ 


២. លក្ខណៈ​បាត​ពោះ​ក្តាម​៖ ក្តាម ដែលមាន​បាត​ពោះ​ស្មើ ជា​ក្តាម​ស្រស់ បើ​វា​ជា​ក្តា​មចាស់ មាន​ក្បាលពោះ​រាង​ប៉ោង​។ 


៣. ពណ៌​បាត​ពោះ​៖ បើ​មាន​ពណ៌​រាង​ខៀវ និង​សំប៉ែត ជា​ក្តាម​ស្រស់ បើ​មាន​ក្បាលពោះ​ប៉ោង​ពណ៌​លឿងៗ ជា​ក្តា​មចាស់​។ 


៤. របៀប​មើល​សាច់​ច្រើន​ឬ​តិច​៖ ​ត្រូវ​ច្របាច់​សន្ទះ​ទ្រូង​របស់​វា ប្រសិនបើវា​រឹងនោះ​គឺ​មាន័យថាវាសម្បូរ​សាច់ ហើយបើ​ទន់​ឬ​ផតគឺក្តាមនោះប្រាកដជាអត់មានសាច់ញាុំហើយ​។


ខាងលើនេះគឺជារបៀបមើលខ្លះៗតែប៉ុណ្ណោះ តែប្រសិនបើបងប្អូនណាដែលបានដឹងច្រើនជាងនេះអាចជួយចែករំលែកបាន សូមអរគុណទុកជាមុន៕



























No comments