មានរឿងធំហើយ!!! លោក ផែង វណ្ណៈ ប្រកាសឲ្យ ៥០០០ដុល្លារដល់អ្នកលួចហ្វេសប៊ុកផេករបស់លោកបើសារភាព ព្រោះលោកចង់ចាប់មេក្លោងនៅពីក្រោយឲ្យបាន (មានវីដេអូ)
កាលពីយប់មិញនេះ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ លោក ផែង វណ្ណៈ បានធ្វើការប្រកាសជាផ្លូវការក្នុងហ្វេសប៊ុករបស់លោកដែលមានឈ្មោះថា Vannak Pheng ដោយលោកបានច្រានចោលនូវព័ត៌មានបោកប្រាស់មួយចំនួនដែលចោរបានលួចហ្វេសប៊ុកផេករបស់លោកដែលមានឈ្មោះថា ផែង វណ្ណះ ដែលមាន Fan ប្រហែលជា ៣,៥០០០ នាក់ ដោយយកទៅធ្វើការបង្ហោះលក់កាំភ្លើង។
បន្ទាប់ពីមានរឿងនេះកើតឡើង ដើម្បីកុំឲ្យមហាជនមានការយល់ច្រឡំលើរូបលោក លោក ផែង វណ្ណៈក៏បានចេញវីដេអូមួយដើម្បីធ្វើការពន្យល់យ៉ាងពិស្តារ ព្រមជាមួយសារខ្លះៗក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានឈ្មោះ Vannak Pheng បានបញ្ជាក់ថា ៖ "ក្រុមចោរអ្នកលួចផេក Facebook ផែង វណ្ណ: នៅខេត្តសៀមរាប កំពុងត្រូវបានគេតាមសម្លាប់បំបិតមាត់ ។ បើចោរចូលសារភាពខ្ញុំជូនសារគុណ ៥០០០ ដុល្លារ ហើយខ្ញុំការពារសុវត្ថិភាពជូនបាន ។"
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment