Header Ads

រកផ្លូវវៀងឲ្យហើយបងប្អូន ព្រោះចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃបញ្ចប់កម្មវិធីឆ្លងឆ្នាំសកល មានតំបន់ជុំវិញកន្លែងប្រារព្ធពិធី ត្រូវបិទផ្លូវ

មានសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៧នេះ បានឱ្យដឹងថា ដើម្បីឱ្យការប្រារព្ធពិធីឆ្លងឆ្នាំ ប្រព្រឹត្តទៅប្រកបដោយភាពរលូន1&2 រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ជៀសបាននូវការកកស្ទះចរាចរ នៅតំបន់ជុំវិញកន្លែងប្រារព្ធពិធីនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជៀស និង បិទសកម្មភាពចរាចរជាបណ្តោះអាសន្ន តាមទីតាំងប្រារព្ធពិធី ចាប់ពីល្ងាចថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ រហូតដល់កម្មវិធីត្រូវបានបញ្ចប់ ។


សម្រាប់ថ្ងៃឆ្លងឆ្នាំសកល1&2 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំពិធីប្រគុំតន្ត្រី និង បាញ់កាំជ្រូច ដើម្បីអបអរសាទរពិធីឆ្លងឆ្នាំសកល ២០១៧ ឈានចូលឆ្នាំ ២០១៨ នៅលើមហាវិថីព្រះនរោត្តម ខាងមុខក្រសួងសាធារណការ និង ដឹកជញ្ជូន ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។


ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ1&2 ដែលត្រូវធ្វើដំណើរឆ្លងកាត់តាមទីតាំង និង ផ្លូវខាងលើ មេត្តាបញ្ជៀសការធ្វើចរាចរ និង ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ទាំងអស់គ្នា ៕














ខាងក្រោមនេះជាសកម្មភាពបាញ់កាំជ្រូចនៅប្រទេសផ្សេងៗកាលពីឆ្នាំកន្លងមក

















ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments