ពិតជាអស្ចារ្យមែន!!! ក្រុមហ៊ុនយក្សចំនួន៣ទៀតហើយ ដែលគ្រោងវិនិយោគនៅកម្ពុជា ដោយទឹកប្រាក់រាប់ពាន់លានដុល្លារ
(ភ្នំពេញ)៖ ក្រុមហ៊ុនយក្សចំនួន៣គ្រោងវិនិយោគ ទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងវិស័យអចលនទ្រព្យនិងទេសចរណ៍នៅកម្ពុជា ដើម្បីជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ស្របពេលទំនាក់ទំនងរបស់រដ្ឋាភិបាលប្រទេសទាំងពីរកាន់តែស្អិតរមួត។
ក្រុមហ៊ុនយក្សចំនួនបីនោះរួមមាន Greenland Holding Group, Henan transport Investment Groupនិងក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍សំណង់ចិនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូង។

អគ្គនាយកក្រុមហ៊ុនGREENLAND Holding Group លោកហ្សាង យូលាងដែលបាននិងកំពុងវិនិយោគនៅកម្ពុជាក្នុងទឹកប្រាក់៤០០០លានដុល្លារ និងគ្រោងបោះទុន៧០០០លានដុល្លារនៅកម្ពុជាបន្ថែមទៀត បានថ្លែងក្នុងជំនួបជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកាលពីដើមសប្តាហ៍នេះថាលោកមានគំរោងវិនិយោគសាងសង់អាគារខ្ពស់ៗនៅទីក្រុងរណបកោះពេជ្រ កំពង់ផែទេសចរណ៍អន្តរជាតិ រថភ្លើងអាកាស និងគំរោងទេសចរណ៍នៅកម្ពុជា ដោយសារកម្ពុជាកំពុងមានការរីកចំរើនយ៉ាងឆាប់រហ័ស កំនើនទេសចរណ៍អន្តរជាតិ និងសន្តិភាពស្ថិរភាពនយោបាយដែលកម្ពុជាកំពុងសម្រេចបាន។

ក្រុមហ៊ុនទាំងនេះនឹងរៀបចំ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានាក្នុងដំនើរទស្សនកិច្ចរបស់លោកលី កឺឈាងនាយករដ្ឋមន្ត្រីចិន ដែលនឹងអញ្ជើញមកទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំមេគង្គ ឡានឆាងនាខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន លោក Gu Shan តំណាងក្រុមហ៊ុនសាជីវកម្មអភិវឌ្ឍន៍សំណង់ចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងត្បូងបានថ្លែងឲ្យដឹងថា កំនើនទេសចរណ៍អន្តរជាតិ កំនើនសេដ្ឋកិច្ចនិងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលកម្ពុជា ចិនលោកគ្រោងនឹងវិនិយោគលើវុស័យហេដ្ឋារចនាសម្ព័ន្ឋ និងវិស័យបដិសណ្ឋារកិច្ចទេសចរណ៍នៅកម្ពុជា។

អ្វីជាតម្រូវការរបស់កម្ពុជា លោកថោង ខុនបានមានប្រសាសន៍ថា កម្ពុជាកំពុងមានតម្រូវការប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់ទៅកាន់គោលដៅទេសចរណ៍នានាពិសេសតំបន់ឆ្នេរកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីៗព្រោះកម្ពុជាកំពុងទទួលបានកំនើនទេសចរណ៍អន្តរជាតិខ្ពស់ និងរំពឹងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២០។

បច្ចុប្បន្នក្រុមហ៊ុនចិនបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា។
លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រទេសណាក៏ត្រូវការអ្នកវិនិយោគដែរ ហើយពីមុនសហរដ្ឋអាមេរិក និងអឺរ៉ុបជាអ្នកចេញមកវិនិយោគនៅបរទេស ប៉ុន្តែបច្ចុប្បន្នពួកគេក៏កំពុងទាក់ទាញអ្នកវិនិយោគចិនដែរ ហេតុនេះចិនមកវិនិយោគនៅកម្ពុជាច្រើនកាលណាកាន់តែល្អ ព្រោះវានឹងជួយជំរុញកំនើនសេដ្ឋកិច្ចនិងសង្គមកម្ពុជា។

លោកបន្តថា “មិនមែនចិនផ្លាស់ប្តូរកម្ពុជាទេ តែកម្ពុជានឹងដើរក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងនយោបាយព្រោះចិនជាអ្នកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានលំនឹង”៕

Post a Comment