Header Ads

អីក៏ច្រើនយ៉ាងនេះ!!! សូម្បីតែអ្នកគាំទ្រនៅប្រទេសថៃក៏បានរៀបចំបុណ្យសពជូនតារាចម្រៀងកូរ៉េម្នាក់នេះដែរ

ព្រោះតែស្រឡាញ់ និងចូលចិត្ត តារាចម្រៀងដ៏ល្បីល្បាញមួយរូបដែលទើបតែស្លាប់ថ្មីៗ ទើបមានជនជាតិថៃមួយចំនួនបើទោះមិនបានទៅចូលរួមបុណ្យសពលោកនៅឯប្រទេសកូរ៉េក៏ដោយ ក៏ពួកគេបានរៀបចំពិធីមួយនេះក្នុងប្រទេសរបស់ពួកគេផងដែរ ក្នុងន័យគោរពស្រឡាញ់ ព្រមទាំងមានការសោកស្តាយជាខ្លាំងចំពោះការ1&2បាត់បង់ តារាចម្រៀងកំពុងតែល្បីល្បាញម្នាក់នេះ ដោយក្នុងនោះផងដែរក៏មានអ្នកខ្លះយំរហូតដល់សន្លប់ក៏មានដែរ។


















គួររលឹកឡើងវិញផងដែរថា លោក Kim ដែលគេតែង​តែហៅថា Jong-hyun បានស្លាប់បាត់បង់​ជីវិតកាលពីថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងបន្ទប់មួយស្ថិត​នៅក្នុងសង្កាត់ Cheongdam-dong នៃភាគខាងត្បូង​ទីក្រុង​1&2សេអ៊ូល ហើយព្រមពេល​ជាមួយគ្នា ​លោកត្រូវបាន​គេបញ្ជូនទៅ​កាន់មន្ទីរពេទ្យភ្លាមៗ តែជា​អកុសល​​លោកបានស្លាប់​ទៅហើយ រីឯប៉ូលិសសន្និដ្ឋាន​ថា នេះជាករណីធ្វើ​អត្តឃាត។


តារាចម្រៀង K-pop មកពីក្រុម SHINee គឺលោក Kim Jong-hyun បានបន្សល់ទុក​បណ្ដាំចុងក្រោយ​ ដ៏ឈឺចាប់សម្រាប់​អ្នកគំាទ្រ ដែលបញ្ជាក់​ពីស្ថានភាព សម្ពាធផ្លូវចិត្ត​របស់លោក មុននឹងលោកដាច់ចិត្ត​សម្លាប់1&2ខ្លួនឯង។ នេះបើតាម​តន្ត្រីករម្នាក់​ជាមិត្តជិតស្និទ្ធរបស់តារាចម្រៀង​រូបនេះ ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០១៧។


ដោយឡែកជុំវិញ​រឿងនេះដែរ មិត្តភក្តិរបស់ លោក Jong-hyun គឺអ្នកនាង Jang Hee-yeon បានបង្ហោះ​នៅលើ Instagram​ នូវលិខិតបណ្ដាំ​ចុងក្រោយ របស់លោក Kim ដែលលោកផ្ទាល់​ចង់ឱ្យបណ្ដាំចុង​ក្រោយនេះ ត្រូវចេញផ្សាយ​ជាសាធារណៈ។ លិខិតនេះ​បានបញ្ជាក់​ដូច្នេះថា «ការបាកទឹកចិត្ត​កំពុងលេប​ត្របាក់ខ្ញុំ​បន្តិច1&2ម្ដងៗ ហើយខ្ញុំមិនអាច​យកឈ្នះវា​បានទេ... បា្រប់ខ្ញុំមកថា នេះវាគ្រប់គ្រាន់​ហើយ ថាខ្ញុំបាន​ធ្វើល្អ​ហើយ។ បើទោះជា​អ្នកមិនអាច​ញញឹម តែកុំ​បន្ទោសខ្ញុំ។ អ្នកធ្វើបាន​ល្អណាស់ អ្នកធ្វើបាន​ល្អហើយ។ លា​ហើយ!»។


​ក្នុងនោះដែរ​ដុក​ទ័​រ​ផ្នែក​ផ្លូវចិត្ត ដែល​តែងតែ​ព្យាបាល​ជំងឺ​ឲ្យ​តារាចម្រៀង​កូរ៉េ Kim Jonghyun បាន​រង​ការរិះគន់​យ៉ាងខ្លាំង បន្ទាប់ពី​តារា​ប្រុស​រូបនេះ​សម្រេចចិត្ត​ធ្វើអត្តឃាត ដោយ​អ្នកគាំទ្រ​ស្តីបន្ទោស​ថា បណ្តាលមកពី​គ្រូពេទ្យ​ព្យាបាល Jonghyun មិនបាន​ល្អ​។​1&2


​នៅក្នុង​លិខិត​ផ្តាំផ្ញើ​ចុងក្រោយ​របស់ Jonghyun ក៏បាន​និយាយ​ពី​ដុក​ទ័​រ​ផងដែរ ក្នុងន័យ​សំដៅថា គ្រូពេទ្យ​ដែល​ព្យាបាល​ជម្ងឺផ្លូវចិត្ត​រូបគេ ធ្លាប់បាន​ស្តីបន្ទោស​ពី​អាកា​រៈ​របស់លោក ដែល​កើត​អារម្មណ៍​ក្រៀមក្រំ​បែបនេះ​1&2ជាហេតុ​ផល ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន ក៏ដូចជា​គ្រូពេទ្យ​ចិត្តសាស្ត្រ​ដូចគ្នា​ម្នាក់ ឈ្មោះ Kim Hyunchul ក៏​កំពុង​លើក​ជា​ប្រធានបទ​រិះគន់ និង​ស្តីបន្ទោស​ឲ្យ​ដុក​ទ័​រ​រូបនោះ​ថា មានការ​ធ្វេសប្រហែស​មិន​យកចិត្តទុកដាក់ ក្នុងការ​ព្យាបាល​រោគ​ផ្លូវចិត្ត Jognhyun ឲ្យ​បាន​ប្រសើរ​ឡើយ​៕







































ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments