Header Ads

ចេះតែមានប្លែកៗ!!! ជិតឆ្លងឆ្នាំហើយ តើមាននរណាសុំច្បាប់ប្រពន្ធដូចបុរសម្នាក់នេះទេ?

កាលពីពេលថ្មីៗនេះបានធ្វើឲ្យបងប្អូនក្នុង Facebook មួយចំនួនមានការស៊ែរនូវលិខិតមួយច្បាប់ដែលប្តីបានសរសេរជូនភរិយាជាទីស្រលាញ់ ដែលធ្វើឲ្យមនុស្សមួយចំនួនស្ទើរតែនឹកស្មានមិនដល់ ព្រោះកន្លងមកធ្លាប់តែគេ Troll លេងសើចប៉ុណ្ណោះ តែម្តងនេះវិញគឺជារឿងពិតតែម្តងដោយមានបងប្រុសម្នាក់គាត់បានសរសេរសុំប្រពន្ធគាត់ទៅញាុំជាមួយមិត្តភក្តិកាលពីរដូវភ្ជុំកន្លងទៅនេះ។ ក្នុងនោះផងដែរ បងប្រុស សុភាពរ៉ា បានសរសេរលិខិតមួយនេះជូនភរិយាឈ្មោះ វណ្ណា សុក្រា ហើយនៅក្នុងលិខិតនោះគឺមានន័យថា៖


លិខិតសុំអនុញ្ញាតិប្រពន្ធ ទៅផឹកស៊ី

ខ្ញុំបាទឈ្មោះ សុភាពរ៉ា ត្រូវជាប្តី មុខរបរសព្វថ្ងៃ ធ្វើការ និង ឈ្មោះវណ្ណា សុក្រា ដែលត្រូវជាប្រពន្ធ។

សូមគោរពជូន
ប្រពន្ធ ជាទី គោរព និងស្រលាញ់បំផុត ស្មើជីវិត សូមទានជ្រាប។

តាមរយះ៖
- ម៉ាក់ក្មេក និងប៉ាក្មេក
- បងថ្លៃ
សំណូមពរ៖ សំណើរសុំអនុញ្ញាតិផឹកស៊ី ចំនួន ០២ថ្ងៃ ចាប់ពីថ្ងៃទី ២១/ ២២ ខែកញ្ញា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ទើបបង ឈប់ផឹកស៊ី និងចូលធ្វើការជាធម្មតាវិញ។


មូលហេតុ៖ ដោយការនឹករលឹកពីមិត្តភ័ក្តដែលបានបែកគ្នាជាយូរមកហើយនោះ ឥឡូវទើបតែបានជួបគ្នា ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខ ជាពិសេស ដោយកន្លងមកបងធ្វើការហត់នឿយ និងមិនដែលបាន សប្បាយផងនោះ បងសូមសុំចិត្តប្រពន្ធ មេត្តាអនុញ្ញាតិអោយបងបាន ផឹកស៊ីសប្បាយជាមួយពួកម៉ាក បន្តិចបន្តួច ក្នុងឱកាសភ្ជុំបិណ្ឌខាងមុខនេះ។

យោងទៅតាមសំណូមពរ និងមូលហេតុខាងលើ សូមអូន (ប្រពន្ធ) មេត្តាអនុញ្ញាតិដល់បង (ប្តី) ដោយក្តីអនុគ្រោះ។

សូមអូន (ប្រពន្ធ) មេត្តាទទួលនូវការគោរព និងស្រលាញ់បំផុតអំពើបង។






























***រូបមួយចំនួនខាងលើជារូបតំណាង
ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com

No comments