លោក ពេជ្រ ស្រស់ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នករៀបចំបុណ្យសមុទ្រ ដែលបានអនុញ្ញាតឲ្យ ជនជាតិវៀតណាម ចូលសម្តែង
ប្រហែលជា១ម៉ោងមុននេះគេឃើញនៅក្នុងហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្ស1&2យុវជនកម្ពុជាបានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះអ្នកដែលបានរៀបចំកម្មវិធីបុណ្យសមុទ្យឆ្នាំនេះ។ ក្នុងនោះផងដែរលោកបានសរសេរយ៉ាងច្បាស់ដូចខាងក្រោមថា៖
"ក្នុងនាមខ្ញុំជាកូនខ្មែរ និងជាអ្នកនយោបាយខ្មែរជំនាន់ក្រោយ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការចំពោះអ្នករៀបចំបុណ្យ សមុទ្រឆ្នាំ២០១៧នេះ ដែលបានអនុញ្ញាតឲ្យ ក្រុមសិល្បៈជនជាតិយួន (វៀតណាម) ចូល សម្តែងក្នុងពិធីបុណ្យសមុទ្រលើទឹកដីកម្ពុជា។
ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់ សូមទាមទារឲ្យ អ្នករៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ មកសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈនិងបកស្រាយឲ្យច្បាស់ ចំពោះការអនុញ្ញាតឲ្យក្រុមសិល្បៈជនជាតិយួន(វៀតណាម)ចូលសម្តែងក្នុងពិធីបុណ្យសមុទ្រលើទឹកដីកម្ពុជានៃយើង។ ពេជ្រ ស្រស់ 25/12/2017"
"អ្វីដែលខ្ញុំលើកឡើង គឺជាការព្រួយបារម្មណ៍ចំពោះជាតិមាតុភូមិនៃកម្ពុជា ហើយខ្ញុំក៏សង្កត់ធ្ងន់ដែរថា សូមឲ្យអ្នករៀបចំកម្មវិធីមានការបកស្រាយឲ្យបានច្បាស់ ជៀសវាងមានការភ័នច្រឡំ ហើយម្យ៉ាងវិញទៀត ខ្ញុំមិនដែលមានគំនិតឬបង្កើតគោលនយោបាយឲ្យមានការរើសអើងជាតិសាសន៍ដទៃនោះឡើយ ដូច្នេះសូមឲ្យអស់លោកអ្នកគាំទ្រនយោបាយកុំទាន់វាយតម្លៃ និងចោទប្រកាន់ ចំពោះការទាមទារឲ្យមានការបកស្រាយណាមួយពីអ្នករៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ ដើម្បីឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងជុំវិញការអនុញ្ញាតឲ្យក្រុមសិល្បៈជនជាតិយួន(វៀតណាម)ចូលរួមសម្តែងនៅក្នុងពិធីបុណ្យសមុទ្រកន្លងទៅនេះ។ ពេជ្រ ស្រស់ 25/12/2017"
"ក្នុងនាមខ្ញុំជាកូនខ្មែរ និងជាអ្នកនយោបាយខ្មែរជំនាន់ក្រោយ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការចំពោះអ្នករៀបចំបុណ្យ សមុទ្រឆ្នាំ២០១៧នេះ ដែលបានអនុញ្ញាតឲ្យ ក្រុមសិល្បៈជនជាតិយួន (វៀតណាម) ចូល សម្តែងក្នុងពិធីបុណ្យសមុទ្រលើទឹកដីកម្ពុជា។
ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់ សូមទាមទារឲ្យ អ្នករៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ មកសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈនិងបកស្រាយឲ្យច្បាស់ ចំពោះការអនុញ្ញាតឲ្យក្រុមសិល្បៈជនជាតិយួន(វៀតណាម)ចូលសម្តែងក្នុងពិធីបុណ្យសមុទ្រលើទឹកដីកម្ពុជានៃយើង។ ពេជ្រ ស្រស់ 25/12/2017"
ក្នុងនោះផងដែរប្រហែលជាប៉ុន្មាននាទីក្រោយមក1&2 លោកក៏បានសរសេរសារបញ្ជាក់បន្ថែមទៀតថា៖



































Post a Comment