ឯកឧត្តម ជា សុផារ៉ា លេងមួយក្បាច់នេះ ធ្វើឲ្យប្រជាជនខ្មែរពេញចិត្តស្តូកតែម្តង
បើយោងតាមសេចក្ដីជូនដំណឹង ចុះកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា រដ្ឋមន្រ្តីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា បានចេញលិខិតប្រកាសមួយដើម្បី ឲ្យបណ្តាក្រុមហ៊ុនសំណង់ទាំងអស់ទូទាំងប្រទេស ប្រើប្រាស់អក្សរខ្មែរនៅលើផ្ទាំងគំនូរសំណង់ និងផ្ទាំងផ្សព្វផ្សាយតាមការដ្ឋានសំណង់ ដើម្បីចូលរួមលើកស្ទួយអត្តសញ្ញាណជាតិខ្មែរ។
ហើយចំពោះការសរសេរនោះគឺត្រូវគោរពតាមគោលការណ៍ខាងក្រោមនេះ៖
១- អក្សរខ្មែរត្រូវសរសេរឲ្យបានធំជាងអក្សរបរទេស ហើយដាក់នៅជួរខាងលើ
២- អក្សរបរទេសអាចសរសេរនៅខាងក្រោម និងមានទំហំពាក់កណ្ដាលនៃអក្សរខ្មែរ
៣- ការសរសេរអក្សរខ្មែរ ត្រូវអនុវត្តតាមវចនានុក្រមរបស់សម្ដេចព្រះមហាសុមេធាធិបតីជោគញ្ញាណោ "ជួនណាត"៕

Post a Comment