Header Ads

នាំស្រីស្នេហ៍ឡើងសណ្ឋាគារ ប្រហែលកន្លះម៉ោងក្រោយមក ខាងប្រុសសន្លប់បាត់ស្មារតី ហើយនៅទីបំផុតក៏...

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីផឹកស្រាស្រវឹងជោក ក៏ទូរស័ព្ទហៅស្រីស្នេហ៍ដឹកដៃគ្នាឡើងសណ្ឋាគារ បំណងរួមរ័កមេត្រី តែអកុសល គ្រាន់តែចូលដេកក្នុងបន្ទប់បានកន្លះម៉ោង ស្រាប់តែភាគីខាងប្រុស បានក្អួតចង្អោររហូតសន្លប់បាត់មាត់បាត់ក ធ្វើឱ្យខាងស្រីភ័យឆោឡោ ទូរស័ព្ទហៅរថយន្តសង្គ្រោះមកដឹកប្រុសស្នេហ៍ ទៅមន្ទីរពេទ្យសង្គ្រោះ1&2ជីវិត លុះទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។


ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែ1&2ធ្នូ ឆ្នាំ២០១៧ នៅចំណុចសណ្ឋាគារសម្បត្តិទិព្វ មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដើមអម្ពិល សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។


បុរសរងគ្រោះដែលបាត់បង់ជីវិតនោះ មានឈ្មោះ ZHANG BIAO អាយុ២៨ឆ្នាំ ជាជនជាតិចិន ស្នាក់នៅការដ្ឋានតាមផ្លូវម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ ចំណែកនារីជាមិត្តស្រី មានឈ្មោះង្វៀង ង៉ុកហាំង 1&2អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាម ខេត្តសៀមរាប។


តាមសម្តីនារីជាសង្សារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះជាមិត្តប្រុសបានទូរស័ព្ទហៅឱ្យនាងចេញមក1&2ក្រៅមក ព្រោះគាត់បានមកដល់មុខបន្ទប់ជួលរបស់នាងហើយ លុះនាងចេញមកជួប ជនរងគ្រោះបានប្រាប់ឱ្យនាងជួយជូនទៅសណ្ឋាគារសម្រាក ព្រោះគាត់ស្រវឹងខ្លាំងណាស់។ 


បន្ទាប់មក នាងក៏បានដូរសម្លៀកបំពាក់ រួចក៏ចេញពីបន្ទប់ជួល ឡើងជិះម៉ូតូកង់បី ហើយក៏បានជួលបន្ទប់សណ្ឋាគារសម្បត្តិទិព្វ នៅជាន់ទី៤ បន្ទប់លេខ៤០៨ ដើម្បីស្នាក់នៅ លុះពេលចូលបន្ទប់បានរយៈពេលប្រមាណ1&2កន្លះម៉ោង ជនរងគ្រោះជាមិត្តប្រុសរបស់នាង ស្រាប់តែបានក្អួតចំនួន២លើក ហើយក៏សន្លប់បាត់មាត់ឈឹងតែម្តង ដោយដៃរបស់មិត្តប្រុសនេះបានចាប់ដៃនាងជាប់ ធ្វើឱ្យនាងមានអារម្មណ៍ភ័យស្លន់ស្លោ ក៏ទូរស័ព្ទហៅមេការសណ្ឋាគារឱ្យជួយហៅរថយន្តសង្គ្រោះ។


បន្ទាប់មក ក៏មានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យឯកជន ហុង ហាក់ នៅផ្សារដេប៉ូ មកដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត្រ តែពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់ទៅហើយ មិនបាច់1&2ដាក់ចុះពីលើរថយន្តសង្គ្រោះទេ ហើយនាងក៏បានឱ្យអ្នកបើកបររថយន្តសង្គ្រោះដឹកយកទៅកន្លែងកើតហេតុវិញ លុះទៅដល់សណ្ឋាគារសម្បត្តិទិព្វ ក៏មានសមត្ថកិច្ចហៅនាងទៅសាកសួរ និងបានឱ្យដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ។


តាមប្រភពពីសមត្ថកិច្ចខណ្ឌច្បារអំពៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មេការសណ្ឋាគារសម្បត្តិទិព្វ បានរាយការណ៍មកថា មានបុរសជនជាតិចិនដីគោកម្នាក់ បានមកស្នាក់នៅក្នុងសណ្ឋាគារបានបន្តិច ក៏ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ។ លុះពេលដឹកសពត្រឡប់មកសណ្ឋាគារវិញ សមត្ថកិច្ចក៏ចុះទៅពិនិត្យ និង1&2ឆ្លងយោបល់ដល់កម្លាំងនគរបាលបច្ចេកទេសកោសល្យវិច័យស្នងការរាជធានីភ្នំពេញ បានឱ្យដឹកយកសពទៅទីតម្កល់សពនៅវត្តស្ទឹងមានជ័យ រង់ចាំជំនាញចុះមកពិនិត្យ៕




















No comments