ពិតជាមិនធម្មតាមែនសណ្ឋាគារលំដាប់ផ្កាយ ៥ បានប្រែក្លាយជាមន្ទីរឃុំឃាំងអ្នកទោសវិញ ដោយសារតែ...
គុកលំដាប់ផ្កាយ ៥ ដែលមើលទៅពិតជាស្អាតប្រណិត និងទំនើបបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលវាមានទីតាំងស្ថិតនៅក្នុងទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ។ ហើយគុកមួយនេះដើមឡើយគឺជាសណ្ឋាគារ និង រមណីយដ្ឋានដ៏ទំនើបមួយក្នុងពិភពលោក ប៉ុន្តែក្រោយមកវាក៏ត្រូវបានគេបញ្ឈប់មិនឲ្យទទួលភ្ញៀវហើយយកវាធ្វើជាគុកសម្រាប់ឃុំឃាំងអ្នកទោសវិញ។
ចំពោះអ្នកទោសទាំងអស់ ដែលត្រូវបានឃុំឃាំងនៅក្នុងគុកលំដាប់ផ្កាយ ៥ នេះមិនមែនជាមនុស្សធម្មតាឡើយដោយសារតែពួកគេសុទ្ធតែជាខ្សែរាជវង្ស និង ឥស្សរជន ជាន់ខ្ពស់ ដែលត្រូវបានចាប់ខ្លួនដោយគណៈកម្មាធិការប្រឆាំងអំពើពុករលួយរបស់បុត្រាស្នងរាជ-ព្រះអង្គម្ចាស់ Mohammed bin Salman ។
អ្នកទោសទាំងនោះត្រូវបានគេរាយការណ៍ថាមានមន្ត្រីយោធានិងរដ្ឋមន្រ្តីក្នុងជួររដ្ឋាភិបាលក៏ដូចជាព្រះអង្គម្ចាស់ចំនួន ១១អង្គផងដែរ ក្នុងនោះក៏មានព្រះអង្គម្ចាស់ Alwaleed bin Talal ដែលជាមហាសេដ្ឋីលំដាប់ពិភពលោកដែលមានទ្រព្យសម្បត្តិ ១០ពាន់លានដុល្លារផងដែរ ។
មហាសេដ្ឋីផ្នែកសំណង់លោក Bakr Bin Laden និងមហាសេដ្ឋី Saleh Kamal និង Waleed al-Ibrahim ដែលជាម្ចាស់បណ្ដាញទូរទស្សន៍ផ្កាយរណបអារ៉ាប់ដែលមានឥទ្ធិពលនៅ MBC ក៏ត្រូវបានគេជឿជាក់ផងដែរថាកំពុងស្ថិតនៅក្នុងគុកមួយនេះ។
ដូចនេះលោកអ្នកអាចទៅមើលរូបភាពទូទៅនៃសណ្ឋាគារ លំបាប់ផ្កាយ៥នេះដូចខាងក្រោម ៖

Post a Comment