ពិតជាគួរឲ្យខ្លាចមែន!!! រកឃើញហេតុផលដែលបណ្តាលឲ្យកូនភ្លោះទាំងពីរនេះរៀបការជាមួយគ្នាហើយ (មានវីដេអូ)
វាពិតជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលអ្នកសារព័ត៌មានបានទទួលដំណឹងពីអ្នកភូមិថា មានឪពុកម្ដាយរបស់ក្មេងប្រុសស្រី១គូ បានដើរចែកធៀបការអញ្ជើញបងប្អូន និងញាតិមិត្ត ចំនួនជាង២០០ធៀប ដើម្បីឲ្យមកចូលរួមពិធីអាពាហ៍ពិពាហ៍របស់កូនភ្លោះរបស់ខ្លួនក្នុងវ័យទើបតែ៥ឆ្នាំ។
ក្នុងនោះផងដែរនៅពេលដែលភ្ញៀវទាំងនោះបានទទួលហើយ បានធ្វើឲ្យពួកគេមានភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះវាមើលទៅដូចជាចម្លែកខុសពីធម្មតា។
អ្នកស្រីត្រូវជាម្ដាយបានប្រាប់ឲ្យដឹងថាកូនភ្លោះទាំងពីរនាក់នេះ រៀននៅសាលាមត្តេយ្យ ដោយរៀននៅក្នុងបន្ទប់ថ្នាក់ជាមួយគ្នាផងដែរ។ ក្នុងនោះផងដែរមូលហេតុដែលពួកគេធ្វើពិធីនេះឡើងគឺដោយសារតែមានជំនឿថាបើសិនជាពួកគេកើតមកជាកូនភ្លោះ ប្រុស និងស្រី គឺត្រូវតែរៀបចំពិធីនេះជាដាច់ខាត ព្រោះពួកគេប្រហែលជាជាតិមុនជាប្តីប្រពន្ធនិងគ្នា បើសិនជាមិនរៀបចំទេ ពួកគេទាំងពីរនាក់នេះគឺប្រាកដជាគ្មានក្តីសុខទៅថ្ងៃមុខឡើយ។
ក្នុងពិធីនោះក៏ត្រូវបានឪពុកម្តាយកូនភ្លោះ មានជាការរៀបចំថ្លៃទឹកដោះចំនួន១សែនបាត ព្រមជាមួយខ្សែកមាសទម្ងន់៩បាត ដើម្បីធ្វើជាការចូលស្ដីដណ្ដឹងកូនក្រមុំ ហើយបានប្រារព្វពិធីដូចនឹងពិធីអាពាហ៍ពិពាហ៍ទូទៅផងដែរ ដោយម្ចាស់ដើមការបានរៀបចំជួលចុងភៅធ្វើម្ហូបចំនួន២៥តុ មានជួលតន្ត្រីសម័យសម្រាប់លេងកំដរភ្ញៀវដែលបានមកចូលរួមក្នុងកម្មវិធីផងដែរ។
អ្នកស្រីជាម្តាយក៏បានបន្ថែមទៀតថា ឪពុករបស់ខ្លួនជាប៉ូលីសធ្វើការនៅប៉ុស្ដិ៍ប៉ូលីសស្រុកនគរភ្នំត្រូវជាជីតារបស់កូនថាត់បានស្លាប់២ខែ ខណៈដែលខ្លួនកំពុងមានផ្ទៃពោះ មុនកូនថាត់បើកភ្នែកឃើញពិភពលោក ឪពុករបស់ខ្លួនបានដាក់ឈ្មោះឲ្យកូនថាត់ថា វីរៈភុង រហូតបានឆ្លងទន្លេមុនខែ ៧ខែ ឆ្លងទន្លេបានកូនភ្លោះប្រុស-ស្រី ដោយមុននោះឪពុករបស់ខ្លួនបាននិយាយថាចាំជួបគ្នាម្ដងទៀត ប៉ុន្ដែខ្លួនមិនបានគិតអ្វីច្រើនឡើយ។
“រហូតមកដល់ថ្ងៃមួយខណៈកូនថាត់មានអាយុ៣ឆ្នាំ ខ្លួននិងជីដូនរបស់កូនថាត់បានបើករថយន្តកាត់មុខបុស្តិ៍ប៉ូលីសស្រុកនគរភ្នំ កូនថាត់បានចង្អុលថានេះជាកន្លែងដែលខ្លួនធ្វើការ ខ្លួនបានបើករថយន្ដបណ្ដើរកូនថាត់ចង្អុលបណ្ដើររហូតទៅដល់អគារថាធ្លាប់ធ្វើការនៅទីកន្លែងនេះពីមុន ធ្វើឲ្យខ្លួនព្រឺសម្បុរខ្ញាក ម៉្យាងទៀតកូនថាត់ពេលអង្គុយធ្វើកិច្ចការផ្ទះលើកដៃលើកជើងស្រដៀងនឹងឪពុករបស់ខ្លួនគ្រប់យ៉ាង បងប្អូនជាច្រើននាក់បានជឿថាឪពុករបស់ខ្លួនបានមកចាប់ជាតិកើតជាកូនថាត់” អ្នកស្រីប្រាផាភនថ្លែង។
ចំណែកលោក វីរៈវណ្ណ បានឲ្យដឹងថា ម្ដាយរបស់ខ្លួនបានស្លាប់កាលពីឆ្នាំ ២០០៩ មុនក្មេងទាំងពីរបានកើត ខ្លួនសុបិនឃើញម្ដាយរបស់ខ្លួនមកកើតជាកូនភីមក្នុងផ្ទៃភរិយារបស់ខ្ឡួន ប៉ុន្ដែមិននឹកស្មានថាក្រោយកូនកើតមកមានដំណើរដើរស្រដៀងនឹងម្ដាយរបស់ខ្លួនបេះបិទ រឿងនេះពិតជាប្លែកខ្លាំងណាស់ ទើបខ្លួនបានទៅប្រឹក្សាជាមួយចាស់ទុំមុននឹងចាក់រៀបចំពិធីអាពាហ៍ពិពាហ៍នេះឡើង តាមជំនឿបុរាណដើម្បីឲ្យកូនទាំងពីរមានអាយុយឺនយូររហូតតរៀងទៅ៕

Post a Comment