ស្អាតណាស់លោកអើយ!!! ផ្ទះដូចវីឡាកូនកាត់លេចរូបរាងហើយ ឯតម្លៃវិញតែ ២ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារទេ (មានវីដេអូ)
ផ្ទះតម្លៃមធ្យមដែលបង្ហាញវត្តមានដំបូងគេនៅកម្ពុជាបានរំលេចផ្ទះគំរូ មើលទៅពិតជាគួរឲ្យទាក់ទាញសម្រាប់1&2គ្រួសារថ្មីថ្មោងនិងមានចំណូលមធ្យមរស់នៅក្នុងជីវភាពដ៏សមរម្យនៅទីប្រជុំជន។
ផ្ទះដែលមានតម្លៃប្រមាណជាង ២ម៉ឺនដុល្លារ ទៅ៣ម៉ឺនដុល្លារ ជាគម្រោងរបស់ក្រុមហ៊ុន World Bridge Land ស្ថិតនៅភូមិទួលក្រសាំង1&2 ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយប្រាំបីគីឡូម៉ែត្រពីក្រុងតាខ្មៅ ដោយសាងសង់ចំនួន ២២៩៧ខ្នង។
ផ្ទះនីមួយៗមានទំហំដី ៤x ១០,៥ម៉ែត្រការ៉េ ទំហំផ្ទះ ៤ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់ដេក ០២ បន្ទប់ទឹក០១។ ផ្ទះប្រភេទទី២ មានទំហំដី ៦ម៉ែត្រ គុណ ១០,៥ម៉ែត្រ ទំហំផ្ទះ ៦ម៉ែត្រ គុណ ៧ម៉ែត្រ កម្ពស់២ជាន់ មានបន្ទប់ដេក ០៣ និងបន្ទប់ទឹក ០៣1&2។ លំហមុខផ្ទះ ១,៥ម៉ែត្រនិងលំហក្រោយផ្ទះ ២ម៉ែត្រ។ នេះបើតាមការបញ្ជាក់ពីភ្នាក់ងារលក់។ ក្រុមហ៊ុនបានដាក់បង្ហាញផ្ទះគំរូ ដែលលោកអ្នកអាចទៅទស្សនាដោយផ្ទាល់ នៅសង្កាត់ចាក់អង្រែ ទីតាំងមិនឆ្ងាយប៉ុន្មានពីស្ពានអាកាសក្បាលថ្នល់។
គួររំលឹកឡើងវិញផងដែរថាកាលពីពេលថ្មីនេះ លោកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Worldbridge Land Cambodia បានថ្លែងក្នុងពិធីប្រគល់រង្វាន់ ជយលាភីរចនាម៉ូដផ្ទះ មានតម្លៃសមរម្យ សម្រាប់អ្នកមានចំណូលទាប និងមធ្យមនៅភោជនីយដ្ឋាន Ashima ថា 1&2«ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋយើង នឹងសប្បាយរីករាយ ពេលដែលដឹងដំណឹងនេះ ព្រោះគេហដ្ឋានដែលយើងសាងសង់នេះ ស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលផងដែរ មានតម្លៃសមរម្យបំផុត សម្រាប់បងប្អូនមានជីវភាពមធ្យម និងទាប ម្យ៉ាងវិញទៀត សម្រាប់ការរចនាដែលមានភាពល្អប្រណីត ច្នៃចេញពីស្នាដៃកូនខ្មែរ ដែលឆ្លងកាត់ប្រកួត រចនាម៉ូដយ៉ាងហ្មត់ចត់ នៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ដែលជាសាកលវិទ្យាល័យ រដ្ឋល្បីល្បាញ ខាងផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម» ។
លោកបន្ថែមថា «ក្នុងនាមខ្ញុំជាកូនខ្មែរ ហើយខ្ញុំជាអ្នកអភិវឌ្ឍន៍នៅក្នុងស្រុកមួយរួប ខ្ញុំចង់បានអ្វីដែលបរទេសធ្វើបាន ខ្មែរយើងក៏អាចធ្វើបាន យ៉ាងល្អឥតខ្ចោះបានដែរ អីចឹងខ្ញុំជំរុញលើកទឹកឲ្យកូនខ្មែរយើង1&2 ផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្មទាំងអស់ សូមឲ្យគាត់ចូលរួមអភិវឌ្ឍន៍ ក្នុងគំនូរប្លង់ជូនអ្នកអភិវឌ្ឍផ្សេងៗ ដើម្បីឲ្យគេដឹងថា កូនខ្មែរយើងមិនអន់ទេ កូនខ្មែរយើងក៏អាចធ្វើបានដែរ តែដោយសារពេលខ្លះគាត់អត់មានឱកាស ដូច្នេះក្រុមហ៊ុន World Bridge Land យើងនឹងផ្ដល់ឱកាសឲ្យពួកគាត់ ដោយអ្វីដែលយើងសាងសង់ ជាស្នាដៃរបស់កូនខ្មែរយើង»៕

Post a Comment