Header Ads

ដល់កម៉ង សូម្បីតែទឹកក៏ក្លែងបន្លំដែរ!!! ​ផលិត​ពី​តំបន់ប៉ោយប៉ែត​ចេញទៅ​ថៃ ​ហើយ​នាំ​ចូលមក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​វិញ

​បន្ទាយ​មាន​ជ័​យ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ​បានបង្គាប់ឱ្យ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​ស្រាវជ្រាវ​បង្ក្រាប​ ព្រោះ​សង្ស័យ​មានការ​ផលិត​ពី​តំបន់ប៉ោយប៉ែត​ចេញទៅ​ថៃ ​ហើយ​នាំ​ចូលមក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​វិញ ដែល​ធ្វើឱ្យប៉ះពាល់សុខភាព​ប្រពន្ធ កូន​ និង ​ពលរដ្ឋ​យើ​ង ខ​ណៈ​ដែល​ទឹកបរិសុទ្ធ​ម៉ាក​សឹង្ហ​ផលិតផល​ពីប្រទេស​ថៃ​ ដែល​ពលរដ្ឋ​កម្ពុជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ ​និយម​ចូលចិត្ត​បរិភោគ។​ ការលើកឡើងដូចនេះ ​ធ្វើឡើង​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ​ក្នុង​ពិធី​គោរព​ទង់ជាតិ​របស់ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​។


ក្រៅពី​កា​របញ្ជា ​និង​ លើកឡើង​ខាងលើ​ លោក​បាន​បញ្ជាក់​ឱ្យដឹងទៀតថា ​កន្លងមក​មាន​ហេតុការណ៍ដេញចាប់​ករណី​គ្រឿងញៀន ​រត់​ចូល​ទីតាំង​ផលិត​ស្លាក​សញ្ញា​ប្រេង​ម៉ា​ស៊ីន​ក្លែងក្លាយ ដោយ​យក​យីហោ​ម៉ាក​សែ​ល​ទៅ​បិទ​លើ​ប្រេង​ម៉ា​ស៊ី​ន​ម៉ាក​ផ្សេង​លក់បាន​ថ្លៃ​ ហើយ​ត្រូវបាន​បង្ក្រាប​។ ដូចនេះ​ត្រូវធ្វើ​យ៉ាងណា​ប្រឆាំង​បទល្មើស​សេដ្ឋ​កិច្ច​ឱ្យបាន​ ព្រោះវា​មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​ទេ វាថែមទាំង​ធ្វើឱ្យប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ពល​រដ្ឋ​ និង ​ប្រទេស​ជាតិទៀតផង។


ទឹកបរិសុទ្ធ​ម៉ាក​សិង្ហ ​ជា​ផលិតផល​របស់​ប្រទេស​ថៃ ត្រូវ​នាំ​ចូលមក​កម្ពុ​ជាតា​មគ្រ​ប់​ច្រក​ ជា​ពិស​សនាំចូល​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ​ក្នុង​មួយថ្ងៃៗ​រាប់​យួ​រ​តាមរយៈ​រទេះ​អូរ​ឆ្លងដែន​ ហើយនាំយកមក​ចែកចាយ​លក់​ពេញទី​ផ្សារ ​ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប​៕










No comments