ថ្ងៃចុងក្រោយហើយ!!! អ្នកអត់ទាន់បានទៅមើលតាំងពិព័រណ៍ ប្រយ័ត្នស្តាយក្រោយណា ព្រោះមានទំនិញរហូតដល់ ៦០០០ប្រភេទឯណោះ សុទ្ធតែមកពីប្រទេសល្បីៗ
(ភ្នំពេញ)៖ពិព័រណ៍ឧស្សាហកម្មសំណង់លើកទី៤ ប្រចាំឆ្នាំ២០១៧ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃ៣០ខែវិច្ឆិការហូត ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ដែលបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
បើតាមអ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថានា បច្ចុប្បន្នសមាគមរបស់លោក មានសមាជិកប្រមាណ១៤០ក្រុមហ៊ុន ដែលក្នុងនោះរួមមានក្រុមហ៊ុនប្រកប អាជីវកម្មសិក្សាគម្រោងប្លង់ ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុន លក់សម្ភារបរិក្ខា ឧបករណ៍ គ្រឿងចក្រសំណង់គ្រប់ប្រភេទ ក្រុមហ៊ុនអចលនទ្រព្យ រោងចក្រផលិតបេតុង ក្រុមហ៊ុនតម្លើងប្រព័ន្ធអគ្គិសនី ទឹក ម៉ាស៊ីនត្រជាក់ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូនសម្ភារៈសំណង់ ក្រុមហ៊ុនធ្វើពីសោធន៍ដី និងក្រុមហ៊ុនពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។
អ្នកឧកញ៉ា បានបន្ថែមទៀតថា ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនខ្លះ ជាសាខាក្រុមហ៊ុនរបស់បរទេស មកពីប្រទេសចិន, ជប៉ុន, កូរ៉េ, ថៃ, សឹង្ហបុរី, ស៊ុយអ៊ែត និងស្វីសជាដើម។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ក្នុងពិធីនេះក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនមកពីក្រៅប្រទេស ត្រូវពិនិត្យមើលលទ្ធភាព នៃការបណ្តាក់ទុនវិនិយោគ របស់ខ្លួននៅលើទីផ្សារកម្ពុជា ។
លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើអោយក្រុមហ៊ុនទាំងអស់ត្រូវចេះពិនិត្យមើលលទ្ធភាពនៃការបណ្តាក់ទុនវិនិយោគរបស់ខ្លួននៅលើទីផ្សារកម្ពុជា ឬធ្វើជាដៃគូអភិវឌ្ឍន៍ ឬបង្កើតរោងចក្រផលិតនៅកម្ពុជា ដែលជា ទីផ្សារប្រកបដោយសក្ដានុពល។
ដោយឡែក លោក ចាន់គឹមសៅប្រធានចាត់ការទូទៅនៃក្រុមហ៊ុន Safety Plus ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយកាមេរ៉ាសុវត្តិភាពមានឈ្មោះមួយនៅកម្ពុជាបានបញ្ជាក់ឱ្យដឹងថាពិព័រណ៍នៅឆ្នាំនេះពិតជាវិសេសវិសាល ហេតុនេះការយកកាម៉េរ៉ាសុវត្តិភាពទំនើបថ្មីៗចុងក្រោយបំផុត មកដាក់តាំងបង្ហាញពិតជាជួយទាក់ទាញនិងអាចរកអតិថិជនកើនឡើងបន្ថែមទៀត។
លោកថា កាម៉ារ៉ាសុវត្តិភាពក្រុមហ៊ុន Safety Plus ជាផលិតផលរបស់ប្រទេសចិនហើយកំពុងត្រូវបានចែកចាយនិងទទួលស្គាល់ទូទាំងប្រទេសកម្ពុជា។សម្រាប់ពិព័រណ៍ ឧស្សាហកម្មសំណង់ឆ្នាំ២០១៧ដែលក្រុមហ៊ុនលោកបានចូលរួមនេះដែរសង្ឃឹមថាអាចទាក់ទាញអតិថិជនបន្ថែមទៀត។
គួរបញ្ជាក់ថាការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់កម្ពុជាលើកទី៤ ឆ្នាំ២០១៧នេះបានរៀបចំឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នៅមជ្ឈមណ្ឌលកោះពេជ្រ។ក្នុងពិធីនេះដែរមានទំនិញប្រភេទល្បីៗនិងគុណភាពជាង៦០០០ប្រភេទមកពីជុំវិញពិភពលោកបានចូលរួមតាំងបង្ហាញដើម្បីស្វែងរកអតិថិជនក៏ដូចជាដៃគូរបស់ពួកគេ៕
ក្នុងពិធីនេះដែរមានការចូលរួមពីសំណាក់ក្រុមហ៊ុនសំណង់១៦៨ក្រុមហ៊ុន មានស្ដង់ប្រមាណ៣០០ស្ដង់ បានដាក់តាំងបង្ហាញ និងលក់ផលិត ផល និងសេវាកម្មដែលពាក់ព័ន្ធនឹងវិស័យសំណង់ លើពិភពលោកសរុប៦០០០ប្រភេទ។

Post a Comment