ព័ត៌មានកំពុងល្បីខ្លាំង!!! អតីតពលករនៅកូរ៉េ លោក ឡេង ណាវ៉ាត្រា ពេលនេះក្លាយជាឧកញ៉ា ក្នុងរយៈពេលខ្លី
កាលពីពេលថ្មីៗនេះ មានព័ត៌មានពីលោក ឡេង ណាវ៉ាត្រា អតីតពលករធ្វើការនៅប្រទេសកូរ៉េ កំពុងសាយភាយនៅលើហ្វេសប៊ុក បន្ទាប់ពីលោក ហេង ឡុង បានបញ្ចេញសារលើបណ្ដាញសង្គមដោយហៅលោក ណាវ៉ាត្រា ថា ឧកញ៉ា ណាវ៉ាត្រា។
លោក ហេង ឡុង បានសរសេរថា "អបអរសាទរសមាគមអតីតពលករខ្មែរមកពីកូរ៉េទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀលពីឧកញ៉ា ឡេង ណាវ៉ាត្រា"។ ក្រោយពីឃើញសារនេះ ប្រិយមិត្តនៅលើបណ្ដាញសង្គមបានចូលមក Comment សួរថា តើអតីតពលកររូបនេះ ក្លាយជាឧកញ៉ាមែនឬ? ឯខ្លះទៀត ក៏ចូលមកអបអរសាទរផងដែរ។
បន្ថែមពីលើនេះ សាមីខ្លួនលោក ណាវ៉ាត្រា ក៏បានចូលរួមចែកចាយសាររបស់លោក ហេង ឡុង បន្ត ដោយភ្ជាប់ជាមួយសារថា "ខ្ញុំកើតចេញពីពលករខ្ញុំមិនអាចបំភ្លេចអតីតកាលបានទេ ខ្ញុំនឹងចួលរួមលើកស្ទួយពលករនឹងបង្កើតឱកាសអោយពលករតាមអ្វីដែលអាចធ្វើបាន”។ សាររបស់សាមីខ្លួនក៏បានការសាទរបន្ថែមពីមិត្តភ័ក្ដិ ដោយខ្លះបានលើកឡើងថា ណាវ៉ាត្រា មិនដែលកប់ចោលអតីតកាលខ្លួនឯង បើទោះពេលនេះ លោកខ្ពស់មុខខ្ពស់មាត់ មានលុយរាប់លានដុល្លារក្នុងដៃក៏ដោយ។
បើទោះបែបនេះក្ដី លោក ណាវ៉ាត្រា ឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានប្រកាសងារលោកជា "ឧកញ៉ា" ក្នុងថ្ងៃខួបក្នុងពិធីគម្រប់ខួប១០ឆ្នាំ នៃប្រព័ន្ធអនុញ្ញាតមុខរបរនៅកម្ពុជា និងពិធីជប់លៀងបំណាច់ឆ្នាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែរ ដោយធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងច្រើន។
បន្ទាប់ពីផ្លាស់ខ្លួនពីពលករ មកជាអ្នកជំនួញរាប់លានដុល្លារ គេបានឃើញ លោក ណាវ៉ាត្រា ជារឿយ បានធ្វើការងារជាច្រើនរួមចំណែកជួយសង្គម ជាក់ស្ដែងលោកទើបតែធ្វើផ្លូវក្រោយផ្សារកាណាឌីយ៉ា សម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងតំបន់ អស់ទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារដែរ។ ក្រៅពីនេះ ក៏បានជួយឧបត្ថម្ភកាកបាទក្រហម និងមន្ទីរពេទ្យគន្ធបុប្ផាដែរ។
រំលឹកថយក្រោយវិញ នៅឆ្នាំ២០១០ លោក ឡេង ណាវ៉ាត្រា ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង បានវេចសម្ពាយចេញទៅធ្វើការជាកម្មករនៅប្រទេសកូរ៉េ ព្រោះជីវភាពក្រលំបាកតោកយ៉ាកពេក។ លោក ឡេង ណាវ៉ាត្រា បានចេញទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០១០ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១២ លោកបានបែកគំនិតចង់រកស៊ីវិញ ទើបព្យាយាមសន្សំលុយ ហើយវិលត្រលប់មកស្រុកខ្មែរវិញ។ លោកបានយកលុយកាក់ដែលសន្សំបាន និងខ្ចីឪពុកម្ដាយ ១ម៉ឺនដុល្លារ ព្រមទាំងខ្ចីធនាគារ ៣ម៉ឺនដុល្លារ ដើម្បីទិញដីមួយកន្លែង។
ស្ថានភាពសេដ្ឋកិច្ចអំណោយផល ១ឆ្នាំក្រោយមក ដីនោះត្រូវប៉ាន់ លក់ចំណេញបានជិត ១០ម៉ឺនដុល្លារ។ ក្រោយមក លោកបានយកលុយនោះទៅទិញដីពុះឡូត៍លក់ ចំណេញបានជាច្រើនម៉ឺនដុល្លារទៀត ទើបងាកមកវិនិយោគលើវិស័យផ្ទះ និងវិឡាវិញម្ដង ដោយមានទំហំវិនិយោគដល់ទៅលានដុល្លារ និងផ្ដល់ការងារដល់កម្មករប្រមាណ ៣០០នាក់។ កាលពីប៉ុន្មានថ្ងៃមុន លោកបានយកលុយជាច្រើនដុំ ក្រដាស ៥០០រៀល យកទៅចែកជូនកម្មករទាំងនោះ ដើម្បីរំលឹកជីវិតពេលនៅជាកម្មករ។
លោក ឡេង ណាវ៉ាត្រា បានសរសេរលើបណ្ដាញសង្គមថា៖ “មិនមែនមានលុយចាយមិនអស់ទេតែជាទឹកចិត្ត បន្តិចបន្តួច អាចដោះទាល់ បងប្អូនបានខ្លះ ថ្ងៃនេះខ្ញុំបាន មកមើលគំរោងទីពីរ របស់ខ្ខ្ញុំ និងបានសួរសុខទុកបងប្អូនជាងសំណង់ ហើយមានប្រាក់បន្តិចបន្តួចចែកជូនដល់គាត់ សំរាប់សំណង់ វិឡាកូនកាត់ឡេងណាវ៉ាត្រា បានផ្ដល់កាងារដល់បងប្អូនជាងបីរយនាក់”។
ទឹកប្រាក់ដ៏ច្រើនក្រាស់ក្រែល កែប្រែជីវិតរបស់លោក ឡេង ណាវ៉ាត្រា គឺកើតចេញពីការប្រឹងប្រែងវិនិយោគលើវិស័យអចលនទ្រព្យតាំងពីដីធ្លី រហូតដល់ផ្ទះល្វែង និងត្រូវប៉ាន់បន្តបន្ទាប់រហូតមក។ ចំពោះងារជាឧកញ៉ា លោក ឡេង ណាវ៉ាត្រា បានអះអាងថា រត់ការឯកសាររួចអស់ហើយ រង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ៕

ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។
រក្សាសិទ្ធិដោយ kampuchea1979.blogspot.com
Post a Comment