Header Ads

អាសូរម្លេះទេលោកអើយ!!! ឆកខ្សែភ្លើងស្លាប់ទាំងម្តាយ ទាំងកូនក្នុងផ្ទៃ ដោយបន្សល់ទុកកូនតូចៗ២នាក់ទៀត (មានវីដេអូ)

រាជធានីភ្នំពេញ​៖​ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បានកើតឡើង​នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាវេលាម៉ោង​១៩នឹង១៥នាទី​យប់ ថ្ងៃ​ទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​កំពុង​តែ​ធ្វើបុណ្យ​នៅ​ផ្ទះ​កើតហេតុ​ផ្ទាល់តែម្ដង​។


ក្នុងនោះផងដែរអ្វីដែលគួរឲ្យរន្ធត់នោះគឺអ្នកដែលស្លាប់នោះគឺជាស្ត្រីដែលកំពុងតែមានផ្ទៃពោះ៦ខែ​ទៀត​ ត្រូវបានឆក់ខ្សែភ្លើងស្លាប់ទាំងម៉ែទាំងកូនក្នុងផ្ទៃ ដែលផ្ទះរ​បស់គាត់នៅក្បែររោងចក្រ​បារីសេក​ ជាប់ផ្លូវជាតិលេខ២ ស្ថិតនៅផ្ទះលេខ ១១១៥ សង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ ដោយបន្សល់ទុកកូនប្រុសតូចៗ២នាក់ឲ្យកំព្រាម្ដាយ។


ចំពោះស្ត្រីដែលស្លាប់ខាងលើមានឈ្មោះថា ស្រីដា អាយុ២៨ឆ្នាំ មុខរបបលក់ទឹកក្រឡុក ហើយបើតាមប្រភពព័ត៌មានពីអ្នកជិតខាងបានប្រាប់បន្ថែមទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើបានរៀបចំលក់ទឹកក្រឡុកដូចសព្វដងនៅពេលល្ងាច ខណៈពេលកំពុងទាញខ្សែភ្លើងមកដោត ស្រាប់តែឆ្លងចរន្តអគ្គីសនីឆក់បណ្ដាលឲ្យដួលភ្លាមៗនៅនិងកន្លែងតែម្ដង។


ក្នុងខណៈពេលនោះស្ត្រីដែលស្លាប់នេះត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរឯកជនដើម្បីសង្គ្រោះភ្លាមៗ តែអកុសលគឺមិនអាចជួយទាន់ពេលវេលាឡើយង ក៏បានធ្វើឲ្យស្ត្រីម្នាក់នេះដាច់ខ្យល់ស្លាប់បាត់ទៅ ហើយជាចុងក្រោយបានត្រឹមតែដឹកសពមកគេហដ្ឋានវិញតែប៉ុណ្ណោះជាមួយនិងភាពសោកសៅហួសពីការស្មាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕



















 រក្សាសិទ្ធិដោយ kampuchea1979.blogspot.com


 រក្សាសិទ្ធិដោយ kampuchea1979.blogspot.com


 រក្សាសិទ្ធិដោយ kampuchea1979.blogspot.com





ហាមលួចចម្លងអត្ថបទរបស់យើងខ្ញុំ បើមិនដូចនេះទេអ្នកនឹងទទួលខុសត្រូវមុខច្បាប់។

No comments