Header Ads

អញ្ចឹងបានខ្លាំងមែន!!! លោក​អភិបាលខេត្តតាកែវនិយាយថា បើអ្នកណាហ៊ាន​ចេញមក​កាង​សង្វៀន​បញ្ជល់មាន់ ​និងវង់ល្បែងគឺនឹងត្រូវ...

ខេត្ត​តាកែវ ៖ ក្រោយ​មានការ​លួចលាក់​បើ​ក​លេង​ល្បែងស៊ីសង​ និង​ សង្វៀន​បញ្ជល់មាន់​ ហើ​យ​ត្រូវរងការរិះគន់​យ៉ាង​ចាស់ដៃ​ពី​គ្រប់​មជ្ឈដ្ឋាន​មកលើ​រដ្ឋបាល​ខេត្តតាកែវ​ ថា ប្រហែល​ជាបានផលចំណេញ​ពី​ទីតាំង​ល្បែង​ខុសច្បាប់​នោះ នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ លោក ឡាយ វណ្ណៈ អភិបាលល​នៃ​គណៈ​អភិបាល​តាកែវ​ និង ​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំកម្លាំងចម្រុះ​ចុះទៅ​រុះរើ​ និង ​រឹបអូស​យក​សម្ភារៈ​មួយចំនួន​នៅ​ទីតាំង​វង់ល្បែង​ខុសច្បាប់​ដ៏​រ៉ាំរ៉ៃ ដើម្បី​បញ្ចប់​ការសង្ស័យ​ពី​ពលរដ្ឋ​។​


លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិការ​ខាងលើនេះ គឺ​ដើម្បី​អនុវត្តន៍​តាមគោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​មិន​ឲ្យ​បុគ្គលណា​ម្នាក់​ល្មើស ឬ​ បំពាន​ច្បាប់​ឡើយ​។ លោក​បាន​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ លោក​បានដឹកនាំ​កម្លាំង​នគរបាល កងរាជអាវុធហត្ថ​ខេត្ត និង ​ទាហាន​ជាង​ ១០០​ នាក់ និង​ បាន​បញ្ជា​ឲ្យគ្រឿងចក្រ​ឈូសឆាយ​នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់​នោះ​រាប​ដល់​ដី ថែមទាំងរឹបអូស​បាន​មាន់ជល់​៥​ក្បាល សម្ភារៈ​សម្រាប់​ភ្នាល់​ល្បែង​មួយចំនួនធំ​។ ក្រៅពី​សង្វៀនមាន់ នៅក្នុង​បរិវេណ​នោះក៏​ជា​កន្លែង​លេងល្បែង​ភ្នាល់​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា​ បៀរ អាប៉ោង ផងដែរ​។


លោក ឡាយ វណ្ណៈ បានបញ្ជាក់​ផងដែរ​ថា ប្រសិន​ជាមាន​អ្នកមាន​ ឬ​ អ្នកធំ​មកពី​ថ្នាក់​ណាក៏ដោយ បើហ៊ាន​ចេញមក​កាង​សង្វៀន​បញ្ជល់មាន់ ​និង ​វង់ល្បែង​នេះគឺ​ត្រូវ​ចាប់​វៃ​ខ្នោះ​ភ្លាមៗ ដោយ​មិន​ទុកឲ្យ​បង្ក​ភាពអសន្តិសុខ​នៅ​មូលដ្ឋាន​ ដែលមាន​រូបលោក​ផ្ទាល់​ជា​អភិបាលខេត្ត​នោះឡើយ ហើយប្រសិន​បើ​ចង់​ប្ដឹង សូម​ប្ដឹង​មក​រូបលោក​ផ្ទាល់​ម្នាក់ឯង​បាន​ហើយ​។​


​សូមបញ្ជាក់ថា ទីតាំង​សង្វៀន​បញ្ជល់មាន់​ខុសច្បាប់​នេះ ​ស្ថិតនៅ​ភូមិ​ត្រពាំង​លើក ឃុំ​កណ្ដឹង ស្រុកបាទី ខេត្តតាកែវ បាន​បើក​ដំណើ​រការ​លួចលាក់​លេង​ជា​ច្រើន​ខែ​មក​ហើយ​៕












No comments