ស្តាប់ហើយពិតជារំជួលចិត្តអាចស្រក់ទឹកភ្នែកបាន!!! ព្រោះតែលុយ ៣២០០០ រៀលបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកដោយមិនហ៊ានតបតអ្វីឡើយ ក្រៅពីពាក្យអគុណ
កាលពីម្សិលម្ងៃនេះ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ មានគេឃើញក្នុងហ្វេសប៊ុករបស់ប្អូនស្រីម្នាក់ឈ្មោះ Nococo Lin (LinDa Keo) គាត់គឺជាអ្នកលក់ទំនិញតាមអនឡាញ ដោយក្នុងនោះគាត់បានរៀបរាប់សារដ៏ឈឺចាប់មួយដែលគាត់បានជួប តែទោះជាយ៉ាងណាគាត់គិតក្នុងចិត្តថាអតិថិជនគឺជាស្តេច ហើយប្អូនស្រីម្នាក់នេះបានរៀបរាប់នូវរឿងរ៉ាវនេះយ៉ាងលម្អិតថា៖
ថ្ងៃនេះស្គាល់ច្បាស់ហើយពាក្យថាអតិថិជនជាស្ដេច ព្រោះតែលុយ32000រៀលបានធ្វើអោយខ្ញុំស្រក់ទឹកភ្នែកដោយមិនហ៊ានតបតអ្វីក្រៅពីពាក្យអគុណ ។ ថ្ងៃមិញម៉ោង2ជាងញុំបានយកអីវ៉ាន់អោយបងស្រីម្នាក់នៅក្នុងកោះពេជ្រគាត់ប្រាប់ថាគាត់នៅកន្លែងគប់ប៉េងប៉ោងយកមកអោយគាត់នៅនិងមក ពេលទៅដល់មេឃក៏ភ្លៀងហើយកន្លែងនិងគេមិនអោយឡានជិះចូលទេ ខ្ញុំក៏ចុះពីលើឡានទៅរកគាត់ ពេលទៅដល់ខលទៅគាត់ គាត់បែរជាស្រែកមកថាទៅកន្លែងនិងធ្វើអី?
ថ្ងៃនេះស្គាល់ច្បាស់ហើយពាក្យថាអតិថិជនជាស្ដេច ព្រោះតែលុយ32000រៀលបានធ្វើអោយខ្ញុំស្រក់ទឹកភ្នែកដោយមិនហ៊ានតបតអ្វីក្រៅពីពាក្យអគុណ ។ ថ្ងៃមិញម៉ោង2ជាងញុំបានយកអីវ៉ាន់អោយបងស្រីម្នាក់នៅក្នុងកោះពេជ្រគាត់ប្រាប់ថាគាត់នៅកន្លែងគប់ប៉េងប៉ោងយកមកអោយគាត់នៅនិងមក ពេលទៅដល់មេឃក៏ភ្លៀងហើយកន្លែងនិងគេមិនអោយឡានជិះចូលទេ ខ្ញុំក៏ចុះពីលើឡានទៅរកគាត់ ពេលទៅដល់ខលទៅគាត់ គាត់បែរជាស្រែកមកថាទៅកន្លែងនិងធ្វើអី?
ហើយគាត់ក៏និយាយខ្លាំងៗថាហែងដើរចេញមកមុខមកឃើញខ្ញុំនៅមុខនិងហើយ ខ្ញុំដើរចេញវិញមិនបានឃើញគាត់ទេ ខ្ញុំព្យាយាមពន្យល់គាត់និងប្រាប់ទីតាំងរបស់ខ្ញុំទៅគាត់តែគាត់មិនអើពឺទេហើយគាត់ក៏មិនបានប្រាប់ទីតាំងរបស់គាត់អោយប្រាកដដែរ គាត់អោយខ្ញុំដើរទៅជើងផងត្បូងផងអោយផុតផ្លូវ ខ្ញុំប្រាប់គាត់ថាខ្ញុំមិនស្គាល់ជើងត្បូងអីទេបង ហើយខ្ញុំប្រាប់ថាខ្ញុំនៅលើផ្លូវធំហើយកន្លែងក្មេងលេងនៅឆ្វេងដៃខ្ញុំហើយសាលមហាស្រពនៅពីខាងស្ដាំដៃខ្ញុំ តើអោយខ្ញុំដើរទៅមុខរឺថយក្រោយវិញបង?
គាត់ថាដើរមកសាលមហាស្រពមក ហើយដើអោយផុតសិនមកឃើញឡានពណ៌លឿងហើយ ដើរផុតចុងអគារហើយនៅតែមិនឃើញទៀត គាត់និយាយខ្លាំងៗថាអញថាអញមិនចង់ចេញអោយត្រូវភ្លៀងទេ ហើយនិយាយខ្លាំងៗថារកមើលឡានពណ៌លឿងនិងទៅ ខ្ញុំក៏បានដើរបកមកចំពីមុខសាលវិញហើយពឹងបងសន្តិសុខស្រីម្នាក់និយាយជាមួយគាត់ និយាយរួចគាត់ក៏ជូនខ្ញុំទៅពេលដែលដើរទៅរកគាត់ក្នុងចិត្តគិតថាមិនលក់អោយគាត់ជាដាច់ខាត ហើយស្ដីអោយគាត់អោយខ្លាំងៗវិញម្ដងព្រោះស្អប់សំដីរបស់គាត់ណាស់ ។
លោកអើយលោកចេញមកគាត់ធ្វើបាបខ្ញុំច្បាស់ណាស់ តាមពិតគាត់នៅក្នុងការដ្ថានដែលមានរបងបុង័សីបាំងជិត ពេលចូលទៅឃើញមានឡានមែនតែឡានពណ៌ទឹកមាសមិនមែនលឿងទេ គាត់និយាយថាគាត់មិនចង់អោយត្រូវភ្លៀងទើបបានជាមិនចេញទៅ ខ្ញុំយកអីវ៉ាន់អោយគាត់អគុណគាត់រួចក៏ត្រលប់មកចូលឡានវិញទាំងក្បាលហើយនិងខោអាវខ្ញុំសើម។ ក្នុងចិត្តខឹងខ្លាំងណាស់តែមិនអាចធ្វើអីបានក្រៅពីយំនោះទេ តែអ្វីដែលរីករាយបំផុតកូនស្រីសួរថា ម៉ាក់ម៉ាក់យំអី? អត់សប្បាយចិត្តមែន? ម៉ាក់ម៉ាក់ដើរយកអីវ៉ាន់អោយគេហត់មែន ? មានតែអ្នកលក់តាមអនឡាញតូចតាចដូចគ្នាទេដែលយល់អារម្មណ៍និង



















Post a Comment